សិល្បៈ

ពូកែមែន! រំដួលលិចទឹក បង្ហាញស្នាដៃ ឈុតរំដួលសហ័សសម័យ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០

BY
Khmernote Media
March 3, 2020

រំដួលលិចទឹក ជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជ​នពិតជាស្គាល់​ច្បាស់ និងទទួលស្គាល់​នូវ​ភាព​ប៉ិនប្រសប់​របស់ រំដួល​លិច​ទឹក។ យ៉ាងណាមិញថ្មីៗនេះដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានច្នៃ បុប្ផានៃជាតិ ពោលគឺ ផ្ការំដួល ចំនួន១គីឡូ យកមកកែច្នៃក្លាយជាឈុត រំដួលសហ័សសម័យ។

ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា៖ “ឈុតរំដួលសហ័សសម័យ អបអរសាទរ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០ រំដួល​ចា៎​ មិនមែនដួលរំទេណា ជាដំបូង​ នាងខ្ញុំសុំលេីកដៃសួរទៅបងៗ​ ខាងម្កុដយេីង​ ជួយប្រាប់តិចមកថា​ ម្កុដនេះម៉ូតក្នុងសម័យណា​ ហេីយមិនដឹងខុសត្រូវទេបងប្អូនអេីយ​។ តាមពិតឆ្លងកាត់ខេត្តទេ​ តែនឹកឃេីញថាកុំអោយខាត​ ម្យ៉ាងទេីបដល់រដូវផ្កាផង​ គ្មានអោយរំលងទេ​ កាច់ច្នៃ​ ចាក់ដោតលិច​ កេីត​ ចេញបានមួយឈុតគ្រាន់កំដរចក្ខុបងប្អូនកំសាន្តផ្អេីលទាំងយប់លេង មួយវិញទៀត​ ក៏បានជួយទិញផ្កាបងប្អូនសៀមរាបយេីងដែរអីចឹងទៅ។

សែនស្រលាញ់បងប្អូនអេីយ​ ពេញបេះដូង​ អស់ផ្កាមួយគីឡូ​ចា៎ ដូរយកក្បាច់នាងរំដួលហ្នឹង​ គិតជាលុយជាតិយេីងគឺ៨មុឺនរៀលចា៎​។ ហាមបាញ់​ថារំដួលស្វាពាក់ម្កុដណា ព្រោះថាគ្មានគ្រឿងជាប់មកគ្រប់គ្រាន់សោះ សំឡីក៏មិនបានយក​រោមក៏អត់​ ម្សៅក៏គ្មាន​ ឆ្លៀតបានក្រហមបរបេរតិចប៉ុណ្ណឹង​ កុំអីមិនបាច់មេីល អរគុណប្អូនៗបានជួយ ច្នៃ Chankesey Ke Bong Sam Visal អរគុណ Bong Sam សំរាប់ការថតរូបដ៏ស្រស់ស្អាតនេះ”៕

Share This Post: