រឿង កំពូលអង្គរក្សមុខខ្មូត ភាពយន្តវាយប្រហារបែបកំប្លែង ធានាមើលហើយសើចផ្អើលរោងភាពយន្ត
រឿង កំពូលអង្គរក្សមុខខ្មូត ឬ The Protector ភាពយន្តវាយប្រហារបែបកំប្លែង មើលហើយធានាសើចចុកពោះ ដោយសារ ពាក្យពេជ្រន៍ និងបច្ចេកទេសវាយប្រហារបែបកំប្លុកកំប្លែង។ សន្តិសុខមុខស្មូត ក្បាលក្រងោល ជាអ្នករួមអាជីពជាមួយកម្លោះសង្ហាដែលស្រលាញ់គ្នាជាមួយកូនស្រីប្រធានាធិបតីប្រទេសមួយ។ ថ្ងៃមួយលោកប្រធានាធិបតីបានមកជួបសង្សាកូនស្រី នៅប្រទេសថៃ ហើយសាច់រឿងដ៏ប្រទាក់ក្រឡាក៏ចាប់កើតពីទីនេះទៅ។

សន្តិសុខមុខស្មូត ក្បាលក្រង៉ោល បានបង្ហាញសមត្ថភាពបាញ់ចំពៀមរបស់ខ្លួនជួយប្រធានាធិបតីរូបនោះឲ្យរួចជីវិតពីខ្មាន់កាំភ្លើងជាច្រើននាក់ ទាំងមិនដឹងបុរសតឿរូបនោះជាប្រធានាធិបតីផង ខណៈរូបគេកំពុងទិញគុយទាវឲ្យប្រពន្ធកំពុងលេងល្បែង។ មួយព្រព្រិចភ្នែកដែលសន្តិសុខមុខស្មូតទៅទិញទឹក ប្រធានាធិបតី និងកូនស្រីត្រូវបានក្រុមមនុស្សអាក្រក់ចាប់យកទៅបាន។ មិនយូរប៉ុន្មាន សមាសភាពរបស់សន្តិសុខមុខស្មូត ក្បាលក្រង៉ោល ត្រូវបានទមា្លយ។
ព្រោះសញ្ជាតិញាណជាអ្នកប្រយុទ្ធ និងប្រមាញ់ សន្តិសុខមុខស្មូត ក្បាលក្រង៉ោល បានហៅគ្នីគ្នាមកដើម្បីរំដោះប្រធានាធិបតីនិងកូនស្រីដោយសុវត្ថិភាព ពីមួយប្លង់ទៅមួយប្លង់នៃរឿង កំពូលអង្គរក្សមុខខ្មូត ពិតធ្វើឲ្យលោកអ្នកផ្ទុះសំណើច សើចផ្អើលសាលបញ្ចាំងភាពយន្ត។ រឿង កំពូលអង្គរក្សមុខខ្មូត ឬ The Protector នឹងមកដល់រោងភាពយន្ដថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នេះហើយ នៅរោងភាពយន្ត Major Cineplex by Smart៕
