ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រឿងសម្អាងរសជាតិផ្លែធូរ៉េនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសម៉ាឡេស៊ី

    BY Khmernote Media April 30, 2018
    គ្រឿងសម្អាងរសជាតិផ្លែធូរ៉េនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសម៉ាឡេស៊ី

    ធូរ៉េនជាប្រភេទផ្លែឈើដ៏ពេញនិយមសម្រាប់ប្រជាជនម៉ាឡេស៊ី រហូតដល់ប្រជាជនម៉ាឡេស៊ីបានចាត់ទុកធូរ៉េនថា ជាស្ដេចផ្លែឈើទៀតផង។ ដោយសារតែការនិយម និងចូលចិត្តផ្លែធូរ៉េនខ្លាំងដូចនេះ ទើបក្រុមហ៊ុនជាច្រើនក្នុងប្រទេសម៉ាឡេស៊ីបានព្យាយាមបង្កើតផលិតផលផ្សេងៗធ្វើពីផ្លែធូរ៉េន ឬមានរស់ជាតិជាផ្លែធូរ៉េន។ អ្វីដែលជារឿងគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ពេលនេះសូម្បីតែគ្រឿងសម្អាងរបស់ស្ត្រីក៏មានរស់ជាតិជាផ្លែធូរ៉េនដែរ។

    គ្រឿងសម្អាងប្រភេទថ្មីនេះ មានដូចជា ក្រែមលាបមាត់ ម្សៅ និងគ្រឿងសម្រាប់តុបតែងមុខជាច្រើនប្រភេទទៀតដែលមានពណ៌ និងក្លិនក្រអូបដូចផ្លែធូរ៉េន។ គ្រឿងសម្អាងប្រភេទថ្មីនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជានម៉ាឡេស៊ី តែគេមិនដឹងច្បាស់ថា ផលិតផលថ្មីនេះអាចមានទីផ្សារខ្ពស់នៅក្រៅប្រទេសម៉ាឡេស៊ីឬអត់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay