ខ្មែរណូត

ស្វែងរក

  • PR

    Martell XO បានកែប្រែរូបរាងថ្មីស្រឡាង ជាមួយនឹងប្រណីតភាពនៃការវេចខ្ចប់ និងរសជាតិ

    BY Khmernote Media March 5, 2020
    Martell XO បានកែប្រែរូបរាងថ្មីស្រឡាង ជាមួយនឹងប្រណីតភាពនៃការវេចខ្ចប់ និងរសជាតិ

    ភ្នំពេញ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០៖ក្រុមហ៊ុនផលិតស្រា Martell បានបញ្ចេញនូវរូបរាងថ្មីស្រឡាងរបស់ Martell xo ជាមួយនឹងប្រណីតភាពនៃការវេចខ្ចប់ ដើម្បីរក្សាបាននូវគុណតម្លៃរបស់ប្រភេទស្រា Cognac មួយនេះ។​ ភាពខុសគ្នា​រវាងដបចាស់និងថ្មី គឺផ្តោតទៅលើទំរង់កោង នៃផ្នែកសងខាងដប ដែលរចនាជាមួយនឹងខ្សែកោងជាទឹករលកបណ្តេញ​ពីផ្នែកខាង​ក្នុង​​​​មកខាងក្រៅ អមដោយពន្លឺពណ៌មាស ជះចេញពីពណ៌របស់ Cognac ដែលបញ្ចេញពីក្នុងដបមកក្រៅ ជាមួយនឹងភាពប្រណីតឥតខ្ចោះ នៃ Martell xo រូបរាងថ្មីនេះ។​

    រូបរាងថ្មីរបស់ Martell xo មួយនេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ខែមិនាឆ្នាំ២០២០​ ក្រោមការចូលរួមរបស់ដៃគូពានិជ្ជកម្ម របស់ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវស្រា martell នៅក្នុងប្រទេសកម្ពុជា។​ ជាមួយនឹងការរចនាដ៏ប្រណីត និងទាន់សម័យ និងរសជាតិដ៏ពិសេស Martell xo ជាតំណាងនូវភាពរឹងមាំ និងគង់វង្សនៃទីកន្លែងដើមដែលផលិត MARTELL ដែលមានអាយុកាលអស់រយៈពេល ជាង ៣០០​ឆ្នាំ បើទោះជា​ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដើម្បីផលិតបាននូវស្រាដែលមានស្តង់ដារ។​ ប្រភេទស្រានេះត្រូវបានផលិតឡើងដើម្បី​ឆ្លុះបញ្ចាំង ពីអ្នកដែល​ចូលចិត្ត ស្រា COGNAC ពោលគឺជាបុគ្គលមួយរូបដែលទទួលបានជោគជ័យនៅក្នុងជីវិតរស់នៅរបស់គាត់។​ ជាក់ស្តែងដូចជានៅក្នុងយុទ្ធនាការដែលធ្វើឡើងសម្រាប់ ផ្សព្វផ្សាយ ស្រា MARTELL នេះត្រូវបានគេកំនត់យកនូវពាក្យស្លោកមួយគឺ “DEFINING MOMENTS” ដែលមានន័យជាភាសាខ្មែរ “ពេលវេលាដ៏មានអត្ថន័យបំផុត” ដែលឆ្លុះបញ្ជាំងពីការសម្រេចចិត្តរបស់អ្នកដែលនាំឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិត​របស់អ្នក។​

    martell xo គឺជាប្រភេទស្រាដែលល្អបំផុតសម្រាប់ រោងចក្រផលិតស្រា Maison Martell ដែលឆ្លុះបញ្ជាំងអំពី​កិត្យានុភាព​នៃ​តំបន់ដែលផលិតស្រា cognac មានឈ្មោះថា Grande Champagne។​ លក្ខណៈពិសេសនៃ eaux-de-vie ដែលចម្រាញ់នៅក្នុងតំបន់ Grande Champagne នោះគឺការដែលយកនូវស្រាទំពាំងបាយជូរយកទៅបិតចំនួនពីរដង​ដើម្បី​ចម្រាញ់​បានជា eaux-de-vie ហើយត្រូវបានគេយកទៅបន្ទំនៅក្នុងបារែលឈើប្រណីត។​ តុល្យភាពនៃរសជាតិរបស់​ល្បាយដែលលាយ​បញ្ជូលគ្នា​ក្នុងការផលិតនូវប្រភេទស្រា Cognac នេះគឺបានមកពីប្រណីតភាពនៃ eaux-de-vie ដែលចម្រាញ់ចេញពីផ្លែទំពាំងបាយជូរដ៏កម្រដំានៅក្នុងតំបន់ Borderies នៅក្នុងប្រទេសបារាំងដែលជាកន្លែងដើមកំណើតនៃ​រោងចក្រ​ផលិត​ស្រា martell។​

    Martell xo ត្រូវបានគេទទួលស្គាល់អំពីក្លិន ដែលមានភាពចែកដាច់ពីគ្នារវាង ភាពឈួល និង ហិរនៃគ្រាប់ម្រេចខ្មៅ និង ជីវ៉ាន់ស៊ុយ នៅពេលដែលអ្នកហិតក្លិន។ នៅពេលទទួលទាន អ្នកនឹងទទួលបានរសជាតិមួយដែលបានមកពីផ្លែល្វា គ្រាប់ walnut និង ឈើអែម។​ នៅពេលលេបចូលទៅក្នុងមាត់រសជាតិចត់នៃផ្លែល្វា ផ្លែទទឹម និងផ្លែ Blackcurrant ដែលធ្វើឲ្យដិតជាប់នឹងគល់អណ្តាតរបស់អ្នក។​
    គួរបញ្ជាក់ផងដែរថា ស្រា martell​ ត្រូវបាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ភើណូដរីខាដ (ខេមបូដ)។​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay