ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្មាតហ្វូនថ្នាក់ខ្ពស់របស់ OPPO ឆ្នាំ 2020 នឹងបំពាក់នូវបន្ទះឈីប Snapdragon 865

    BY Khmernote Media March 5, 2020
    ស្មាតហ្វូនថ្នាក់ខ្ពស់របស់ OPPO ឆ្នាំ 2020 នឹងបំពាក់នូវបន្ទះឈីប Snapdragon 865

    ជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន OPPO ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនធន់មធ្យម កណ្តាល និង ថ្នាក់ខ្ពស់ ជុំវិញពិភពលោក។ កាលពីឆ្នាំ2011 ក្រុមហ៊ុនផ្គត់ផ្តង់សម្ភារៈបច្ចេកវិទ្យា និង ស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ បានបញ្ចេញនូវ ស្មាតហ្វូនថ្នាក់ខ្ពស់លើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា OPPO Find Me (OPPO Find X903) ហើយទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។

    នៅឆ្នាំ 2012 ក្រុមហ៊ុន OPPO បានកែប្រែមុខមាត់ ស្មាតហ្វូនថ្នាក់ខ្ពស់ ស៊េរី Find បន្តបន្ទាប់ តាមរយៈ ការប្រើប្រាស់ CPU ប្រភេទ Dual-core និង ការឌីហ្សាញកាលីបនិងទាន់សម័យជាងមុនលើស្មាតហ្វូន Find 3, ច្នៃប្រឌិតកំពូលស្មាតហ្វូន Finder ដែលមានកម្រាស់ស្តើងបំផុតលើពិភពលោកត្រឹមតែ 6.65mm និង បង្កើតស្មាតហ្វូន Find 5 មានអេក្រង់ 1080p ដំបូងបំផុតនៅប្រទេសចិន។

    នៅឆ្នាំ 2014 OPPO បានផលិតកំពូលស្មាតហ្វូន Find 7 ដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដំបូងគេបង្អស់។ នៅឆ្នាំ 2018 ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី 21 (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអេឡិចត្រូនិចវ៉ើល។

    OPPO Find X គឺជាស្មាតហ្វូនដំបូងគេបង្អស់លើពិភពលោកដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាបង្កប់ខ្លួនទាំងមុខទាំងក្រោយ, ធ្វើឲ្យស្មាតហ្វូនមួយនេះកាន់តែមានសម្រស់លេចធ្លោប្លែកពីស្មាតហ្វូនធម្មតា។ បន្ថែមលើនេះ វាក៏បំពាក់មកជាមួយនឹងបច្ចេកវិទ្យាស្កេនមុខដោះសោរបែប 3D ដែលផ្ដល់នូវសុវត្ថិភាពខ្ពស់ជាងការស្កេនក្រយៅដៃរហូតដល់ 20 ដង។ Find X ដំណើរការដោយ Snapdragon 845 អមមកជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC ដោយរៀងរាល់ល្បឿនដំណើរការកម្មវិធី ក៏ដូចជាការសាកថ្មសុទ្ធតែឈរនៅលើលំដាប់ស្មាតហ្វូនកំពូល។ លើសពីនេះទៅទៀត OPPO ក៏បានសហការជាមួយក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះលំដាប់ពិភពលោក Lamborghini និងបញ្ចេញនូវម៉ូដែលជំនាន់ពិសេសរបស់ខ្លួនគឺ Find X Automobili Lamborghini Edition ដែលកាន់តែអែមជាមួយនឹងបច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOC កម្លាំង 50W។

    ស្មាតហ្វូន OPPO Find X មិនត្រឹមតែមានរូបរាងស្អាតគួរឲ្យចង់ចាប់កាន់ប្រើ ប៉ុណ្ណោះទេ ថែមទាំងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាបង្កប់ខ្លួនទាំងមុខ (ទំហំ 16MP) ទាំងក្រោយ (20MP) ថតរូបច្បាស់ស្អាតគ្រប់ពេលវេលា។

    ស្មាតហ្វូននេះក៏មានប្រព័ន្ធ 3D scanner សម្រាប់ធ្វើការដោះសោរបានលឿន និង សុវត្ថិភាពបំផុត (សុវត្ថិភាពជាងការស្កេនក្រយ៉ៅដៃដោះសោររហូតដល់ 20ដង)ប្រតិបត្តិការដោយបន្ទះឈីប Snapdragon 845 ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន VOOC។ សម្រាប់ OPPO Find X Automobili Lamborghini Edition កាន់តែអែម ព្រោះអាចទ្រទ្រង់ បច្ចេកវិទ្យាសាកថ្មលឿន Super VOOC 50W។

    អាស្រ័យហេតុនេះ ស្មាតហ្វូនថ្នាក់ខ្ពស់ Find X ស៊េរីបន្ទាប់ អាចមានភាពអស្ចារ្យខ្លាំងជាមុនទាំងរូបរាង ប្រតិបត្តិការបន្ទះឈីប កាមេរ៉ា កម្រិតបង្ហាញ និង បច្ចេកវិទ្យាសាកថ្មលឿន ព្រោះក្រុមហ៊ុន OPPO បានពន្យារពេលក្នុងការបង្ហាញកំពូលស្មាតហ្វូនស៊េរីនេះរហូតដល់ជិត2ឆ្នាំ។ យោងតាម សៀវភៅស (White Paper) ដែលរៀបរៀងដោយ OPPO និង IHS Markit ក្នុងព្រឹតិ្តការណ៍ OPPO INNO DAY 2019 កាលពីថ្ងៃទី 10 ធ្នូ បានគូសបញ្ជាក់ថា ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីបន្ទាប់របស់ក្រុមហ៊ុន OPPO នឹងបំពាក់នូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយ ប្រតិបត្តិការ ដោយបន្ទះឈីប Snapdragon 865។ ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មីបន្ទាប់ពី Find X ត្រូវបានរំពឹងទុកថាបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ 2020។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ស្មាតហ្វូន OPPO ត្រកូល Find ចុងក្រោយ អាចមានលក្ខណៈពិសេសៗអ្វីខ្លះដែលក្រុមហ៊ុន OPPO ខំលាក់ទុកសម្រាប់ម៉ូឌែលមួយនេះ។

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay