ខ្មែរណូត

ស្វែងរក

  • PR

    ចេញហើយ Trailer រឿង រាជបុត្រកង្កែប ឃើញហើយអន្ទះសារចង់មើលតែម្តង!

    BY Khmernote Media March 6, 2020
    ចេញហើយ Trailer រឿង រាជបុត្រកង្កែប ឃើញហើយអន្ទះសារចង់មើលតែម្តង!

    ស្របពេលរឿង រាជិនីភូមិគ្រឹះ បង្ហាញតម្រុយជិតដល់ភាគបញ្ចប់ ហង្សមាសក៏បានបញ្ចេញ Trailer រឿងភាគថ្មីភ្លាមៗផងដែរគឺរឿង រាជបុត្រកង្កែប ដែលសាច់រឿងផ្ដល់នូវភាពខុសប្លែកសម្រាប់ចក្ខុ និងអារម្មណ៍របស់ទស្សនិកជនចំពោះរឿងភាគខ្មែរ។

    ខ្សែភាពយន្តភាគ រាជបុត្រកង្កែប ដែលមានលោក នី រតនា ដើរតួជាលោក ដេវីដ ជានាយកប្រតិបត្តិ នៃសណ្ឋាគារដ៏ធំមួយ និងជាអ្នកស្នងមរតកមហាសាល តែបែជាមានចរឹតគួរឱ្យស្អប់ ចិត្តត្រជាក់ និងគ្មានមេត្តា។ ឧបទ្ទវហេតុគ្រោះថ្នាក់មួយបានបណ្តាលឲ្យលោកបាត់បង់ការចងចាំ ហើយក៏ប្រែ ក្លាយជាមនុស្សចិត្តល្អ មានធម៌មេត្តា និងគួរឲ្យស្រឡាញ់។ អវត្តមានរបស់លោក ដេវីដ បានធ្វើឲ្យ គ្រួសារចលាចល ព្រមទាំងរង្គោះរង្គើរដល់មុខជំនួញដ៏ធំរបស់លោកផងដែរ។ ជីវិតសេដ្ឋីមហាសាល ក្រឡាប់ចាក់ហើយនឹងមានរឿងរ៉ាវស្មានមិនដល់ជាវច្រើនដែលនឹងត្រូវកើតឡើង។

    គួរបញ្ជាក់ផងដែរថា រឿង រាជបុត្រកង្កែប គឺជារឿងដែលបានទទួលសិទ្ធផលិតឡើងវិញពីរឿងភាគ តៃវ៉ាន់ The Prince Who Turns Into A Frog ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ 2005 ។

    រង់ចាំទស្សនាទាំងអស់គ្នារឿង រាជបុត្រកង្កែប នឹមានចាក់ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay