សុខភាព
ថែរក្សាសុខភាពឲ្យបានល្អ កម្តៅក្នុងសប្តាហ៍នេះហក់ឡើងដល់ ៣៩ អង្សារសេ
BY Khmernote Media
March 10, 2020
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសថា កម្រិតសម្ពាធទាបនៅផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើកម្ពុជា ធ្វើឲ្យកើនកម្តៅនៅពេលថ្ងៃ។ ក្នុងនោះក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១០-១៦ មីនានេះ ខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអតិបរមា ពី៣៧-៣៩ អង្សារសេ និងអប្បបរមា មានពី ២៦-២៨ អង្សារសេ។
ដោយឡែកផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងខ្សោយទៅមធ្យម ហើយនៅថ្ងៃទី ១៤-១៦ ខែមីនានេះ ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន នឹងអាចមានភ្លៀងពីតិចទៅមធ្យម។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ