បច្ចេកវិទ្យា

ទីបំផុតប្រព័ន្ធប្រតិបត្តិការ Window លែងមានលើទូរស័ព្ទស្មាតហ្វូនទៀតហើយ

BY
Khmernote Media
April 21, 2018

កាលពីឆ្នាំមុនក្រុមហ៊ុន Microsoft បានបញ្ជាក់ថា Windows Phone នឹងលែងមានទៀតហើយប៉ុន្តែវានៅតែមានលក់មួយចំនួនតាមរយៈហាងលក់តាមអ៊ីនធឺណិតផ្សេងៗ។

សព្វថ្ងៃនេះវាមិនមាទូរស័ព្ទ Windows នៅក្នុងស្តុកនៅហាង Microsoft Store ទេហើយយើងសន្មតថាក្រុមហ៊ុននេះនឹងមិនផលិតទៀតទេ។ ឥឡូវនេះអ្នកមិនអាចទិញម៉ូដែល HP Elite x3 ក្នុងតំលៃ 299 ដុល្លារ, alcatel Idol 4s ក្នុងតម្លៃ 99,99 ដុល្លារ ឬ Idol 4s ជាមួយនឹងឧបករណ៍ VR ក្នុងតម្លៃ 169 ដុល្លារបានទៀតទេ។

ជាក់ស្តែងទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Microsoft Store អាចនៅតែមានទូរស័ព្ទ Window មួយចំនួនប្រសិនបើអ្នកប្រើប្រាស់នៅគាំទ្រច្រើន។

ប្រភព៖ GSM

ប៊ុនហួរ

Share This Post: