ខ្មែរណូត

ស្វែងរក

  • សុខភាព

    អ្នកបកប្រែ-អ្នកបើករ៉ឺម៉កកង់៣ ឲ្យស្ត្រីអង់គ្លេសផ្ទុក COVID-19 ដាក់ឲ្យនៅដោយឡែកក្នុងពេទ្យរុស្សី

    BY Khmernote Media March 11, 2020
    អ្នកបកប្រែ-អ្នកបើករ៉ឺម៉កកង់៣ ឲ្យស្ត្រីអង់គ្លេសផ្ទុក COVID-19 ដាក់ឲ្យនៅដោយឡែកក្នុងពេទ្យរុស្សី

    បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បច្ចុប្បន្ន​នេះ អ្នកប្រែ​ និង​អ្នក​បើក​រ៉ឺម៉ក​កង់​៣ ឲ្យ​ស្ត្រី​ជន​ជាតិ​អង់គ្លេសវ័យ ៦៥ឆ្នាំ ​មាន​ផ្ទុក COVID-19 កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) ដើម្បី​តាម​ដាន​សុខភាព និង​រង់ចាំ​លទ្ធផល​តេស្ត។

    ដោយ​ឡែក​លទ្ធផល​តេស្ត​នឹង​ដឹង​នៅ​ពេល​ណា​នោះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​នោះ​ទេ។ ចំណែកឯអ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​មាន​ទំនាក់​ទំនង​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​ជនជាតិ​អង់គ្លេស បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​​វិញ​ហើយ។

    ស្ត្រី​ជន​ជាតិ​អង់គ្លេស វ័យ៦៥ ឆ្នាំ បាន​រក​ឃើញ​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 នៅរសៀល​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នៅ​ខេត្ត​កំពង់ចាម បន្ទាប់​ពី​ស្ត្រី​រូប​នេះ ធ្វើ​ដំណើរ​តាមនាវា​នេះ​ចេញ​ពី​ហូជីមិញ មក​កម្ពុជា​​នៅ​ថ្ងៃទី៥ ខែមីនា មក​ដល់​ភ្នំពេញ​​នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ និង​បាន​​បន្ត​ដំណើរ​ទៅ​​ដល់​កំពង់ចាម​​ថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០២០។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay