គន្លឹះងាយៗសម្រាប់សម្រាប់ដោះស្រាយបញ្ហាមួយចំនួនក្នុងផ្ទះ ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង
ជាការពិតណាស់ មិនថាជា គន្លឹះ ឬ ល្បិចងាយៗសាមញ្ញយ៉ាងណាក៏ដោយ ក៏សុទ្ធតែមានផលប្រយោជន៍អាចផ្លាស់ប្ដូរបង្កើនឲ្យមានភាពប្រសើរឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងបានដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗមួយចំនួនសម្រាប់ប្រើប្រាស់ដោះស្រាយបញ្ហាមួយចំនួនក្នុងផ្ទះបានយ៉ាងប្រសើរ និងថែមទាំងជួយសន្សំសំចៃពេលវេលាទៀតផង ៖
១. វិធីដ៏ងាយដើម្បីបង្ហូរទឹកពីឡាបូចូលក្នុងធុង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សម្រាប់ចូកចូលក្នុងឡាបូដូចក្នុងរូបភាពបានបង្ហាញជាការស្រេច។

២. ដាក់ច្រាស់ក្នុងម៉ាស៊ីនខួង ឬស្វាន ៖ ម៉ាស៊ីនស្វានរបស់អ្នកនឹងប្រែទៅជាម៉ាស៊ីនសម្អាតប្លែកថ្មីមួយដែលមានសមត្ថភាពខ្ពស់ក្នុងការសម្អាតបានស្អាត ហើយលឿន។

៣. ដាក់ទឹកមួយកែវចូលក្នុងម៉ាស៊ីនកម្ដៅអាហារ (មីក្រូវ៉េវ) ៖ ក្នុងពេលកម្ដៅអាហារដែលនៅសល់ ចូរដាក់ទឹកមួយកែវក្នុងម៉ាស៊ីនកម្ដៅ។ វិធីនេះជួយផ្ដល់រសជាតិ និងភាពទន់ស្រស់ដល់អាហារដែលសល់នោះ។

៤. ប្រើប្រាស់រ៉េស្ស័រដើម្បីការពារខ្សែសាកថ្មគ្រប់ប្រភេទ (អ្នកអាចយករ៉េស្ស័រចេញពីប៊ិចចាស់ៗដែលអស់ទឹកមកប្រើក៏បាន)។

៥. ប្រើប្រាស់ទឹកខ្មេះដើម្បីកម្ចាត់ស្នាមច្រេះចេញពីក្បាលផ្កាឈូកសម្រាប់ងូតទឹក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំក្បាលផ្កាឈូកជាមួយនឹងទឹកខ្មេះមួយថង់ ហើយទុកចោលបែបនេះសម្រាប់រយៈពេល ១ យប់ ជាការស្រេច។

៦. ស្រោមដៃជ័រក្រាស់ និងកាវ ៖ ដើម្បីសម្អាតរោមសត្វឆ្មារ ឬឆ្កែចេញពីសាឡុង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់កាវ ២ ទៅ ៣ ដំណក់លើស្រោមដៃជ័រដែលអ្នកកំពុងពាក់ជាប់នឹងដៃ បន្ទាប់មករំកិល ឬវាសដៃកាត់សាឡុងជាការស្រេច។

៧. ប្រើប្រាស់បន្ទះ ឬសន្លឹកអាលុយមីញ៉ូមដើម្បីរក្សាគុណភាពនៃផ្លែចេកឲ្យបានយូរ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំចេកជាមួយនឹងសន្លឹកអាលុយមីញ៉ូមដូចដែលរូបភាពបានបង្ហាញជាការស្រេច។

៨. ដោតអំបោះចូលគូទម្ជុលដោយប្រើបាតដៃ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សសៃអំបោះផ្ដេកលើបាតដៃ បន្ទាប់មករុញគូទម្ជុលចូលចុងនៃខ្សែអំបោះជាការស្រេច។

៩. វិធីដ៏ងាយដើម្បីបកស្លាកដែលស្អិតជាប់ខ្លាំងលើទំនិញ ឬផលិតផលណាមួយ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម៉ាស៊ីនផ្លុំសម្ងួតសក់មកផ្លុំពីលើស្លាកនោះជាមុនបន្តិចសិន សឹមបកចេញ។
១០. សម្អាតឆ្នាំងដែលខ្លោចឲ្យស្អាតបានយ៉ាងងាយ ដោយដាំទឹកអំបិលក្នុងឆ្នាំង ៖ អ្នកគ្រាន់តែបន្ថែមអំបិលពី ៣-៤ ស្លាបព្រាបាយចូលទៅក្នុងទឹក រួចដាំនៅក្នុងឆ្នាំងដែលអ្នកចង់សម្អាតនោះ ដោយទុកឲ្យពុះប្រមាណជា ១៥ ទៅ ២០នាទី ជាការស្រេច៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside