បុរសនឹងលង់ស្រលាញ់មនុស្សស្រី បើសិនជាមានទាំង ៥ចំណុចនេះ
នារីគ្រប់រូបតែងតែចង់ប្រាថ្នាចង់បានដៃគូម្នាក់ដែលចេះយល់ចិត្តនិងយកចិត្តទុកដាក់ចំពោះខ្លួន ចំណែកបុរសក៏ដូចគ្នាដែរពួកគេក៏ត្រូវការដៃគូម្នាក់ដែលអាចរួមដំនើរជាមួយនឹងគេជារៀងរហូតទៅ។ ដូចនេះយើងនិងប្រាប់អ្នកថាតើនារីប្រភេទណាដែលបុរសគ្រប់រូបលង់ស្រលាញ់៖
១. ជាទីគាប់ចិត្ត៖ ចំណុចនេះគឺជាចំណុចសំខាន់ ដោយបុរសមិនត្រូវការនារីដែលមើលមកស្អាតល្អឥតខ្ចោះនោះទេ ប៉ុន្ដែពួកគេចង់បាននារីម្នាក់ដែលហ៊ានបើកចិត្តទទួលយកគេ ហើយនារីមិនត្រូវមានការអៀនខ្មាស់ចំពោះស្នេហានោះទេរៀនបើកចិត្តបង្ហាញពីចិត្តស្រលាញ់របស់អ្នកដើម្បីឲ្យស្នេហាមួយនេះកាន់តែមានភាពផ្អែមល្ហែម។

២. ចេះលេងសើច៖ អ្នកណាថានារីមិនចេះលេងសើច? នារីដែលចេះលេងសើចគឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីបុរសៗ ព្រោះវាជួយឲ្យស្នេហាមួយនេះកាន់តែមានន័យ និងមិនធ្វើឲ្យឆាប់មានអារម្មណ៍ថាធុញចំពោះគ្នា។
៣. នារីដែលចេះមានហេតុផល៖ វាគឺជារឿងសំខាន់មួយដែលបុរសគ្រប់រូបតែងតែចង់បាននារីម្នាក់ដែលយល់ចិត្ត ហើយចង់ឲ្យនារីម្នាក់នោះមានចិត្តស្ងប់ចាំស្ដាប់ហេតុផលរបស់គេ មិនមែនឲ្យតែមានបញ្ហាក៏ឈ្លោះគ្នានិងម្នាក់ៗចាប់ផ្ដើមគេចពីបញ្ហារៀងខ្លួននោះទេ។
៤. ចេះមើលថែររូបគេ៖ ជាការពិតណាស់នារីគ្រប់រូបតែងចង់បានបុរសម្នាក់ដែលចេះមើលថែររូបនាងនិងអាចពឹងពាក់បានទៅថ្ងៃខាងមុខ ប៉ុន្ដែបុរសក៏ចង់បាននារីមកមើលថែររូបគេផងដែរមិនមែនមានតែគេម្នាក់ដែលលះបង់ហើយនារីមិនគិតពីអារម្មណ៍បុរសនោះទេ។

៥. ងាយយល់ពីគ្នា៖ នេះជាអ្វីដែលបុរសចង់បានបំផុត យើងដឹងហើយថានារីចូលចិត្តឲ្យបុរសទាយពីចិត្តរបស់ពួកគេដោយរូបនាងលើកឡើងថា”បើសិនជាស្រលាញ់រូបនាងពិត បុរសម្នាក់នោះនឹងយល់ពីចិត្តនាងគ្រប់យ៉ាង”។ ប៉ុន្ដែអ្នកភ្លេចហើយថាបុរសក៏មានការគិតរបស់គេ ទោះបីជាគេមិននិយាយអ្វីក៏មិនបានន័យថាគេពេញចិត្តគ្រប់រឿងដែលអ្នកធ្វើដែរ ហេតុនេះអ្នកគួរតែស្ដាប់ពីចិត្តគំនិតគេខ្លះទើបអាចឲ្យស្នេហាអ្នកកាន់តែមានន័យ៕

អត្ថបទ៖ Sai
ប្រភព៖mthai