ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លេងសើចហួសហេតុពេកជាមួយមិត្តភក្តិ ពេលនេះក្មេងស្រីម្នាក់កំពុងប្រឈមនឹងការជាប់គុក

    BY Khmernote Media April 20, 2018
    លេងសើចហួសហេតុពេកជាមួយមិត្តភក្តិ ពេលនេះក្មេងស្រីម្នាក់កំពុងប្រឈមនឹងការជាប់គុក

    បរទេស ៖ រវាងមិត្តភក្តិវាតែងតែមានការលេងសើចជាមួយគ្នទៅវិញទៅមកដើម្បីបង្កើនភាពស្និទ្ធស្នាលអោយកាន់តែខ្លាំង តែការលេង​សើចទាំងនោះវាគួរតែមានដែនកំណត់ខ្លះដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីហួសចិត្តមួយ ដែលក្មេងស្រីវ័យ១៧ឆ្នាំម្នាក់កំពុងត្រូវប៉ូលិសផាកពិន័យនិងអាចប្រឈមនឹងការជាប់គុក ក្រោយនាងបានច្រានមិត្តខ្លួនដួលទៅលើផ្លូវដែលកំពុងមានរថយន្តឆ្លងកាត់។


    ប្រភពពដដែលបានអោយដឹងថា ក្មេងស្រីពីរនាក់នេះបានដើរបណ្តើរគ្នាលើចិញ្ចើមផ្លូវ ដល់ចំណុចកើតហេតុក្មេងស្រីរូបនោះក៏បានប្រើស្មារច្រានមិត្តនាងដួលទៅលើផ្លូវ ក្បាលរបស់ក្មេងស្រីរងគ្រោះបិះនឹងត្រូវកង់ក្រោយរបស់រថយន្តក្រុងកិនទៅហើយ​។ មិត្តរបស់ក្មេងស្រីរងគ្រោះនោះត្រូវផាកពិន័យរួចមកហើយ តែយ៉ាងណាមេបញ្ជាការប៉ូលិសក្នុងតំបន់ចង់ដាក់ពាក្យបណ្តឹងថាក្មេងស្រីនេះពីបទបង្កអោយមានគ្រោះថ្នាក់ដល់ជីវិត។ ប្រសិនបើរកឃើញថាមានទោសនាងអាចនឹងត្រូប្រឈមនឹងការជាប់គុករយៈពេលមួយឆ្នាំ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay