សិល្បៈ

លោក អុឹម ជីវ៉ា នឹងដឹកនាំសិល្បករសិល្បការិនីធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីយកក្រម៉ាខ្មែរចំនួន ៨០០០ក្រម៉ា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

BY
Khmernote Media
March 12, 2020

លោក អុឹម ជីវ៉ា នឹងដឹកនាំសិល្បករសិល្បការិនីធ្វើដំណើរទៅខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនានេះ នៅខេត្តសៀម ដើម្បីយកក្រម៉ាខ្មែរចំនួន ៨០០០ក្រម៉ា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដោយឥតគិតថ្លៃ។

គោលបំណងទៅចែកក្រម៉ានេះគឺក្នុងគោលបំណង ទី១ ចង់បំផុសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកនៅខេត្តសៀមរាបកុំអោយមានការភ័យខ្លាចនឹងជំងឺ covid 19 នេះ ហើយកុំបាក់ទឹកចិត្តមិនហ៊ានចេញទៅណាមកណា, ទី២ ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋកុំអោយជឿលើព័ត៌មានបំភ្លៃមួយចំនួនដែលបានផុសខុសពីការពិតដែលមានចេតនាបំពុលសង្គមខ្មែរ, ទី៣ សុំអោយបងប្អូនរក្សាអនាម័យអោយបានស្អាតល្អគ្រប់ពេលវេលាត្រូវលាងដៃជាមួយសាប៊ូឬទឹកស្អាតអោយបានញឹកញាប់ពេលទៅក្រៅឬមកផ្ទះ។

ទី៤ សុំអោយបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ជាក់លាក់ណាមួយដោយ ត្រូវតាមដានព័ត៌មានផេកថ្នាក់ដឹកនាំសំខាន់ៗដែលមានផេក សម្តេចតេជោហ៊ុនសែន និងផេកក្រសួងសុខាភិបាលកម្ពុជា .ល. និង ទី៥ ការចែកក្រម៉ានេះគឺចង់បំផុសបងអោយបងប្អូនត្រូវដូរពីការប្រម៉ាស់មកប្រើក្រម៉ាខ្មែរជំនួសវិញ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អោយបងប្អូនប្រជាពលរដ្ឋមកប្រើ ក្រម៉ាខ្មែរវិញ ហើយសម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ដោយប្រើពាក្យស្លោកថា ក្រម៉ាខ្មែរថែសុខភាព។

លោក អុឹមជីវ៉ា បន្តថាមិនមានការពិតភ័យខ្លាចឆ្លងជំងឺ covid 19ឡើយ ដោយលោកបាននិយាយថា៖ “បើយើងមិនចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ និងលុបបំបាត់ព័ត៌មានក្លែងក្លាយដែលបំពុលសង្គមទេវាធ្វើជះឥទ្ធិពលកាន់តែអាក្រក់ក្នុងសង្គមថែមទៀត”។ ក្នុងការចុះចែកក្រម៉ានេះ លោក អុឹមជីវ៉ា អរគុណដល់ សប្បុរសជនដែលបានឧបត្ថម្ភទាំងអស់លើកម្មវិធីចែកក្រម៉ានេះទាំងស្រុងតែម្តង។ អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូនប្អូនប្រជាពលរដ្ឋនិងបងប្អូនសារពត៌មានមេត្តាជ្រាបជាដំណឹង ចំពោះបងប្អូនដែលមានបំណងចូលរួមចែកអាចទាក់ទងមកលេខលោក អុឹមជីវ៉ា បានគឺ 012 66 06 91៕

ប្រភព៖ សិល្បករកម្ពុជា
ដោយ៖ ណារ៉ែន

Share This Post: