រឿង «រាជិនីភូមិគ្រឹះ» ស្ទុះឡើងខ្លាំងកំពុងក្លាយប្រធានបទដ៏ក្តៅគគុក (មានវីដេអូ)
រាជិនីភូមិគ្រឹះ កំពុងក្លាយខ្សែភាពយន្តភាគខ្មែរដែលកំពុងតែស្ទុះឡើងខ្លាំងបំផុតក្នុងពេលបច្ចុប្បន្ននេះ ដែលចំនួនអ្នកទស្សនាមានការកើនឡើងខ្ពស់ខ្លាំង ជាពិសេសសាច់រឿងភាគកំពុងល្បីមួយនេះ កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រផងដែរ។

អ្នកណាមិនល្បីអ្នកស្រីទី១ អ្នកស្រីទី២ អ្នកស្រីទី៣ លោក សេដ្ឋា លោកចៅហ្វាយស្រុក ចន្ទថ្លាឆវីម៉ានីលោកទីប្រឹក្សា លំអង រ័ត្នមុន្នី និយាយរួមស្ទើគ្រប់ តួអង្គក្នុងរឿងភាគមួយនេះសុទ្ធតែឋិតក្នុងការ ចងចាំរបស់ទស្សនិកជនទាំងរូបរាងទាំងឈ្មោះក្នុងរឿង។ ជាពិសេសពេលនេះអ្នកស្រីទី១កំពុងក្លាយ ជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រដែលតួអង្គមួយរូបនេះកំពុងធ្លាយចេញធាតុពិតដ៏សែនពិសពុលរបស់ខ្លួន។
ក្នុងនោះផងដែរតារាសម្តែងរាងខ្ពស់ស្រឡះសាច់សខ្ចី លី ម៉ារីណា ដែលសម្តែងជា អ្នកស្រីទី១ កំពុង តែទទួលបានការសរសើរយ៉ាងខ្លាំង តាមរយៈការ សម្តែងដ៏ប៉ិនសប្រសប់ តែក៏កំពុងទទួលបានការជេរ ពីតួអង្គដែលអ្នកនាងបានដើរតួផងដែរ ព្រោះតែតួអង្គអ្នកស្រីទី១នេះគឺល្អល្អះពីដំបូងតែចុងក្រោយ អាក្រក់ពិសពុលហួសស្មានដែលធ្វើឲ្យទស្សនិកជនខឹងផង អាណិតផង ជេរផង ដោយសារតែស្លុង អារម្មណ៍តាមសាច់រឿងដ៏គួរឲ្យជក់ចិត្តមួយនេះ។

រឿងភាគខ្មែរដ៏ល្អៗបែបនេះពិតជាមោទនភាពបំផុតចំពោះវិស័ខ្សែភាពយន្តភាគខ្មែរយើង ដែលធ្លាប់ តែសរសើរនិងទស្សនារឿងភាគបរទេស តែពេលនេះរឿងភាគខ្មែរកំពុងស្រូបទាញយកទស្សនិកជន យ៉ាងច្រើនគួរឲ្យកត់សម្គាល់ ពោលគឺរឿងភាគខ្មែរបច្ចប្បន្នល្អៗមិនចាញ់ប្រទេស ជិតខាងឡើយ ជាពិសេសរឿងភាគខ្មែរដែលផលិតដោយស្ថានីយទូរទស្សន៍ហង្សមាសតែម្តង។
ចង់ដឹងថាទីបញ្ចប់របស់អ្នកស្រីទី១ដ៏ឃោឃៅនឹងទៅជាយ៉ាងណា? កុំខកខានតាមដានទស្សនារឿង រាជិនីភូមិគ្រឹះ ដែលចាក់ផ្សាយជូនទស្សនារៀង រាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ៕






