តារា YouTube ម្នាក់ប្រឈមនឹងការជាប់គុក២ឆ្នាំ ក្រោយពីបានអោយនំដែលមានលាយថ្នាំដុសថ្នាំអោយបុរសអានាថាម្នាក់បរិភោគ
បរទេស ៖ មានអ្នកខ្លះប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលព័ត៌មាន ចែករំលែកចំណេះដឹង កំសាន្ត រឺឯអ្នកខ្លះទៀតប្រើប្រាស់វាដើម្បីស្វែងរកប្រាក់ចំណូល។ កាលពីពេលថ្មីនេះព័ត៌មានមួយកំពុងល្បីពេញបណ្តាញសង្គម ក្រោយពីតារាយូធូប (YouTuber) ត្រូវប៉ូលិសឃាត់ខ្លួនប្រឈមនឹងការជាប់គុករយៈពេល២ឆ្នាំ។ តារាយូធូបម្នាក់នេះមានឈ្មោះ Kanghua Ren វ័យ២០ឆ្នាំមានអ្នកតាមដានលើគណនីរបស់លោករហូតដល់ទៅជាង១.៣លាននាក់។

លោកត្រូវប្រឈមនឹងការជាប់គុកច្រវាក់ ក្រោយគាត់បានផ្តល់នំឃុកគីដែលមានបន្ថែមនូវថ្នាំដុសធ្មេញអោយទៅបុរសដែលគ្មានផ្ទះសម្បែងម្នាក់បរិភោគ ហើយថតវីដេអូយកមកបង្ហោះ។ បុរសដែលគ្មានផ្ទះសម្បែងម្នាក់ បានក្អួតក្រោយពីញាុំនំឃុកគីដែលមានលាយជាមួយថ្នាំដុសធ្មេញនោះហើយ។ តារាយូធូបម្នាក់នេះបានអោយប្រាក់ទៅបុរសអនាថាចំនួន ៣០០អឺរ៉ូ ដើម្បីបិទមាត់របស់គេ។ ព្រះរាជ្ញាបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងគោលការណ៍សីលធម៌ ទាមទារអោយតារាយូធូបនេះបង់ផាកពិន័យជាប្រាក់ ៣៧,០០០ដុល្លារ និងអាចប្រឈមការជាប់គុក២ឆ្នាំទៀត។ តាមរយៈឃ្លីបវីដេអូមុនៗរបស់គេ ត្រូវប្រទះឃើញថាតារាយូធូបម្នាក់នេះតែងតែផ្តល់នំប័ុងរឺសេវិចដែលលាយជាមួយលាមកសត្វអោយទៅក្មេងនិងចាស់ៗអានាថាបរិភោគ៕
អត្ថបទ ៖ Mali
ប្រភព ៖ blogspot