ខ្មែរណូត

ស្វែងរក

  • សុខភាព

    ភ្ញៀវទេសចរលើនាវានៅខេត្តកំពង់ចាម ឡើងមកស្នាក់នៅសណ្ឋាគារអស់ហើយ

    BY Khmernote Media March 13, 2020
    ភ្ញៀវទេសចរលើនាវានៅខេត្តកំពង់ចាម ឡើងមកស្នាក់នៅសណ្ឋាគារអស់ហើយ

    បើ​តាម​ការ​រាយការណ៍​ជូន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​វេលា​ម៉ោង ១១៖៤៥នាទី​ព្រឹក​នេះ ភ្ញៀវ​ទេសចរនៅ​លើ​នាវា Viking Cruise Journey ចំនួន ៥៨ នាក់ នោះ បាន​ឡើង​មក​ស្នាក់​នៅ​សណ្ឋាគារ​ហើយ។

    ការ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​តេស្ត​អវិជ្ជមាន COVID-19 មក​ស្នាក់​នៅ​សណ្ឋាគារ ក្នុង​ទីរូម​ខេត្ត​កំពង់ចាម​នេះ ដើម្បី​តាម​ដាន​សុខភាព រយៈពេល ១៤ ថ្ងៃ ក្រោយ​អ្នក​រួម​ដំណើរ​ជា​ជន​ជាតិ​អង់គ្លេស ចំនួន ៣នាក់ វិជ្ជមាន COVID-19។

    គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ កម្ពុជាមានចំនួន៥ករណីហើយនៃវីរុសកូវីត១៩ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញកាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២០ និងបានព្យាបាលអោយជាសះស្បើយវិញ ចំណែកឯករណីទី២ គឺជាបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន ដែលបានរកឃើញនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ និង ៣ករណីផ្សេងទៀត គឺភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ដែលបានជិះកប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ឆ្លងដែនចេញពីប្រទេសវៀតណាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay