ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ទិដ្ឋភាពលោក អុឹម ជីវ៉ា ចែកក្រម៉ាចំនួន ៨០០០ក្រម៉ា ដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប

    BY Khmernote Media March 14, 2020
    ទិដ្ឋភាពលោក អុឹម ជីវ៉ា ចែកក្រម៉ាចំនួន ៨០០០ក្រម៉ា ដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប

    លោក អុឹម ជីវ៉ា បានដឹកនាំសិល្បករសិល្បការិនីធ្វើដំណើរទៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា នៅខេត្តសៀមរាប ដើម្បីយកក្រម៉ាខ្មែរចំនួន ៨០០០ក្រម៉ា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដោយឥតគិតថ្លៃ។

    លោក អ៊ឹម ជីវ៉ា ថាគោលបំណងទៅចែកក្រម៉ានេះគឺក្នុងគោលបំណង ចង់បំផុសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកនៅខេត្តសៀមរាបកុំអោយមានការភ័យខ្លាចនិងជំងឺ covid 19 នេះ ហើយកុំបាក់ទឹកចិត្តមិនហ៊ានចេញទៅណាមកណា, ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋកុំអោយជឿលើពត៌មានបំភ្លៃមួយចំនួនដែលបានផុសខុសពីការពិតដែលមានចេតនាបំពុលសង្គមខ្មែរ, សុំអោយបងប្អូនរក្សាអនាម័យអោយបានស្អាតល្អគ្រប់ពេលវេលាត្រូវលាងដៃជាមួយសាប៊ូឬទឹកស្អាតអោយបានញឹកញ័បពេលទៅក្រៅឬមកផ្ទះ, សុំអោយបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ជាក់លាក់ណាមួយដោយ ត្រូវតាមដានពត៌មានផេកថ្នាក់ដឹកនាំសំខាន់ៗដែលមានផេក សម្តេចតេជោហ៊ុនសែន និងផេកក្រសួងសុខាភិបាលកម្ពុជា .ល. និងចុងក្រោយគឺ ការចែកក្រម៉ានេះគឺចង់បំផុសបងអោយបងប្អូនត្រូវដូពីការប្រើម៉ាស់មកប្រើក្រម៉ាខ្មែរជំនួសវិញ ស្របតាមអនុសសាន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អោយបងប្អូនប្រជាពលរដ្ឋមកប្រើក្រម៉ាខ្មែរវិញ ហើយសម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ដោយប្រើពាក្យស្លោកថា ក្រម៉ាខ្មែរថែសុខភាព ។

    លោកថាមិនមានការពិតភ័យខ្លាចឆ្លងជំងឺ covid 19ឡើយ បើយើងមិនចូលរួមផ្សព្វផ្សាយពត៌មានល្អៗ និងលុបបំបាត់ព័ត៌មានក្លែងក្លាយដែលបំពុលសង្គមទេវាធ្វើជះឥទ្ធិពលកាន់តែអាក្រក់ក្នុងសង្គមថែមទៀត ។ ក្នុងការចុះចែកក្រម៉ានេះ លោក អុឹមជីវ៉ា អរគុណដល់ សប្បុរសជនដែលបានឧបត្ថម្ភទាំងអស់លើកម្មវិធីចែកក្រម៉ានេះទាំងស្រុងតែម្តង។ អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូនប្អូនប្រជាពលរដ្ឋនិងបងប្អូនសារពត៌មានមេត្តាជ្រាបជាដំណឹង ចំពោះបងប្អូនដែលមានបំណងចូលរួមចែកអាចទាក់ទងមកលេខលោក អុឹមជីវ៉ា បានគឺ 012 66 06 91៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay