អន្តរជាតិ
ផ្អើលពេញបណ្តាញសង្គម ក្រោយត្រីខរបស់ចិនទាំង២ម៉ាកសញ្ញានេះត្រូវគេរកឃើញថាមានព្រូន
BY Khmernote Media
April 20, 2018
បរទេស ៖ ម្ហូបអាហារមានសារៈសំខាន់សំរាប់ទ្រទ្រង់រាងកាយមនុស្ស តែបើយើងបរិភោគនូវអាហារដែលមិនល្អរឺមានសារធាតុគីមីនោះវានឹងធ្វើអោយប៉ះពាល់សុខភាពយើងវិញ។ នៅពេលថ្មីនេះផលិតត្រីខកំប៉ុងរបស់ចិនចំនួន២ម៉ាកសញ្ញាដែលត្រូវបានគេរកឃើញថាមានពពួកដង្កូវរឺព្រូននៅក្នុងនោះ។ ក្រោយពីមានការបង្ហោះធ្វើអោយភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្នុងប្រទេសម៉ាឡេស៊ីមក ក្រសួងសុខាភិបាលប្រទេសនេះក៏បានចុះទៅត្រួតពិនិត្យលើត្រីខទាំង២ម៉ាកសញ្ញានេះ។

ក្រោយពីត្រួតពិនិត្យបន្ត្រីជំនាញបានអះអាងថារោងចក្រផលិតត្រីខទាំង២នេះមិនបានអនុវត្តន៍តាមគោលការណ៍ច្បាប់អាហារឆ្នាំ ១៩៨៣។ ផលិតផលទាំងអស់ត្រូវបានបញ្ជាអោយរឹបអូសទុក ផលិតទាំងអស់ដែលលក់នៅលើទីផ្សារក៏ត្រូវប្រមូលយកមកវិញ ក្រោយរកឃើញថាមានព្រូននៅក្នុងត្រីខម៉ាកសញ្ញាទាំង២នេះពិតមែន៕


អត្ថបទ ៖ Mali
ប្រភព ៖ thecoverage