ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត! គ្រាន់តែក្មេងរាប់លេខមិនត្រូវសោះ ឪពុកចុងម្នាក់វាយក្មេងស្រីអាយុ ៤ ឆ្នាំរបួសពេញរាងកាយ

    BY Khmernote Media April 21, 2018
    ហួសចិត្ត! គ្រាន់តែក្មេងរាប់លេខមិនត្រូវសោះ ឪពុកចុងម្នាក់វាយក្មេងស្រីអាយុ ៤ ឆ្នាំរបួសពេញរាងកាយ

    ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ត្រូវមិត្តប្រុសរបស់ម្តាយនាងវាយឲ្យមានដំបៅពេញរាងកាយ ព្រោះតែនាងមិនអាចរាប់លេខពី ១ ដល់ ៥ បានត្រឹមត្រូវ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្សី។ បុរសជាអ្នកប្រព្រឹត្តិអំពើហិង្សាមានឈ្មោះថា ​Bakhram អាយុ ២០ ឆ្នាំ ហើយស្រ្តីជាម្តាយរបស់ក្មេងស្ត្រីរងគ្រោះមានឈ្មោះថា Maria Belonogova អាយុ ៣១ ឆ្នាំ។ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានលែងលះជាមួយនឹងប្តីមួយរយៈហើយ និងបន្ទាប់ពីលែងលះជាមួយប្តីនាងបាននាំមិត្តប្រុសក្មេងរបស់នាងមករស់នៅជាមួយ ខណៈដែលអតីតប្តីរបស់នាងក៏រស់នៅក្នុងផ្ទះនោះជាមួយគ្នាដែរ។ បុរសជាមិត្តប្រុសរបស់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះតែងវាយធ្វើបាបក្មេងស្រីរងគ្រោះជារឿយៗ ហើយស្ត្រីជាម្តាយមិនដែលមាត់មួយមាត់នោះទេ។ ហើយនៅក្នុងថ្ងៃកើតហេតុគ្រាន់តែក្មេងស្រីរងគ្រោះរាប់លេខមិនបានត្រឹមសោះ ស្រាប់តែគាត់បានយកខ្សែក្រវ៉ាត់មកវាយនាងពេញរាងកាយ ក្បាល​ និងដៃ តែម្តង។ ក្រោយឃើញហេតុការណ៍នេះបុរសជាអតីតស្វាមីបានប្តឹងប៉ូលិស ហើយពេលនេះប៉ូលិសបានចាប់ខ្លួនបុរសជាអ្នកប្រព្រឹត្តិអំពើហិង្សាបានហើយ និងត្រូវផ្តន្ទាទោសគាត់ឲ្យជាប់គុក ៧ ឆ្នាំ ផងដែរ៕

    ” alt=”” />

    អត្ថបទ៖ភក្តី

    ប្រភព៖asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay