ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មុនញ៉ាំត្រីខកំប៉ុងពីរម៉ាក់នេះ សូមពិនិត្យឲ្យច្បាស់ប្រយ័ត្នមានព្រូននៅក្នុងនោះ

    BY Khmernote Media April 21, 2018
    មុនញ៉ាំត្រីខកំប៉ុងពីរម៉ាក់នេះ សូមពិនិត្យឲ្យច្បាស់ប្រយ័ត្នមានព្រូននៅក្នុងនោះ

    ត្រីខកំប៉ុងជាអាហារមួយប្រភេទដែលងាយស្រួលក្នុងការទទួលទានព្រោះថា វាងាយស្រួលក្នុងការរកទិញ ការរក្សាទុក និងចំណាយពេលតិចក្នុងការចម្អិន។ យ៉ាងណាក្តីត្រីខកំប៉ុងមួយចំនួនប្រហែលជាមិនល្អសម្រាប់ទទួលទាននោះទេ ជាក់ស្តែងដូចជាត្រីខកំប៉ុងម៉ាក TL Tan Lung និង TLC ត្រូវបានគេឃើញថា វាមានផ្ទុកទៅដោយសត្វព្រូនជាច្រើន។

    សូមបញ្ជាក់ថាត្រីខកំប៉ុងទាំងពីរម៉ាកខាងលើនេះជាប្រភេទត្រីខដែលលក់ដាច់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយពួកជាត្រូវបានគេនាំចូលមកពីប្រទេសចិន។ កន្លងទៅនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរកឃើញថាត្រីខកំប៉ុងម៉ាក TL Tan Lung និង TLC មិនត្រូវបានគេវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហារនោះទេ ពោលគឺគេបានរកឃើញថាមានសត្វព្រូនជាច្រើននៅក្នុងត្រីខទាំងនោះ។ ឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរម៉ាឡេស៊ីបានបន្ថែមការត្រួតពិនិត្យលើការនាំចូលអាហារកាន់តែតឹងរឹងជាងមុនមួយកម្រិតទៀត ដើម្បីចៀសវាងនាំអាហារដែលគ្មានគុណភាពចូលក្នុងប្រទេស និងនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាជន៕


    អត្ថបទ៖ភក្តី

    ប្រភព៖worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay