ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផាត់មុខរាល់ថ្ងៃ មានដែលដឹងអាយុកាលផុតកំណត់របស់គ្រឿងសម្អាងរឺអត់?

    BY Khmernote Media April 21, 2018
    ផាត់មុខរាល់ថ្ងៃ មានដែលដឹងអាយុកាលផុតកំណត់របស់គ្រឿងសម្អាងរឺអត់?

    នារីៗចូលចិត្តបំផុតនៅក្នុងការតុបតែងមុខ ក៏ដូចជាប្រើប្រាស់នូវផលិតផលផ្សេងដើម្បីទទួលបាននូវភាពស្រស់ស្អាត ប៉ុន្ដែពួកគេមិនដឹងទេថាគ្រឿងសំអាងពួកគេប្រើក៏មានរយៈពេលកំណត់ផងដែរ។ អ្នកខ្លះក៏ចូលចិត្តទិញគ្រឿងសំអាងមកទុកដោយមិនប្រើដែលធ្វើឲ្យផុតកំណត់ចោលហើយដោយសារតែស្ដាយពួកគេមិនហ៊ានយកបោះចោល ការដែលអ្នកធ្វើបែបនេះគឺមិនត្រឹមត្រូវនោះទេព្រោះថាគ្រឿងសំអាងគឺជារបស់ដែលយើងមកប្រើនៅលើផ្ទៃមុខ ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង។ ហេតុនេះសុភាពនារីគួរតែយល់ដឹងពីការផុតកំណត់របស់គ្រឿងសំអាងនីមួយៗនៅខាងក្រោមនេះ៖

    • ក្រែមថែរក្សាស្បែកអាចមានសុពលភាពត្រឹមរយៈពេល ១ឆ្នាំបន្ទាប់ពីអ្នកបានបើយកមកប្រើប្រាស់
    • ម៉្សៅទ្រនាប់ទឹកអាចទុកបានរយៈពេល ១ឆ្នាំដូចគ្នាទៅនឹងក្រែមការពារស្បែកដែរ។ នៅពេលដែលអ្នកប្រើប្រាស់ម៉្សៅទ្រនាប់បានរយៈពេលកន្លះឆ្នាំ អ្នកគួរតែយកជក់ រឺក៏អេប៉ុងមកប្រើពេលលាបម៉្សៅទ្រនាប់នៅលើមុខជាជាងប្រើដៃផ្ទាល់ ព្រោះថាអាចធ្វើឲ្យម្ស៉ៅចូលជាមួយនឹងផ្ទៃមុខបានល្អ
    • ម្ស៉ៅទ្រនាប់សម្រាប់បិទបាំងភាពខ្មៅក្រោមភ្នែកអាចប្រើបាន ១ឆ្នាំហើយអ្នកគួរតែយកគម្រប់មកបិទឲ្យជិតនៅពេលដែលប្រើហើយ ជៀសវាងកុំឲ្យវាស្ងួតនៅមុនពេលកំណត់
    • ខ្មៅដៃគូសចិញ្ចើមអាចប្រើបានក្នុងរយៈពេល ២ឆ្នាំ
    • ម្ស៉ៅផាត់ពណ៌ក្រហមដើម្បីដាក់ស្រមោលនៅក្រោមភ្នែកអាចទុកបានត្រឹម ២ឆ្នាំ
    • ក្រែមសម្រាប់ដាក់ស្រមោលនៅក្រោមភ្នែកអាចប្រើបានពីរយៈពេល ១ឆ្នាំ ទៅ ១ឆ្នាំកន្លះ
    • Mascara អ្នកគួរតែផ្លាស់ប្ដូររាល់ ៣ខែម្ដងព្រោះថាវាត្រូវយកមកប្រើប្រាស់នៅជិតភ្នែកបំផុត ដែលអាចធ្វើឲ្យមានផលប៉ះពាល់ខ្ពស់
    • ក្រែមលាបមាត់ជាអ្វីដែលនារីខ្វះមិនបាន និងប្រើជាប្រចាំទៀតផងហើយក្រែមលាបមាត់មានសុពលភាពត្រឺមតែ ១ឆ្នាំប៉ុណ្ណោះ
    • ថ្នាំលាបក្រចកអាចប្រើបានត្រឹមរយៈពេល ១ឆ្នាំប៉ុណ្ណោះបន្ទាប់ពីយើងចាប់ផ្ដើមបើកវាប្រើប្រាស់
    • ទឹកអប់អ្នកអាចប្រើប្រាស់យ៉ាងយូរមួយឆ្នាំកន្លះ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay