ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អស់ទាស់ ! ទិដ្ឋភាពមង្គលការតារាសម្តែងល្បីឈ្មោះ ម៉ាក សែនសូនីតា ហៅតូតា ជាមួយនឹងអតីតចាងហ្វាងផលិតកម្មមួយរូប ពិតជាស្រស់ស្អាតខ្លាំង

    BY Khmernote Media March 16, 2020
    អស់ទាស់ ! ទិដ្ឋភាពមង្គលការតារាសម្តែងល្បីឈ្មោះ ម៉ាក សែនសូនីតា ហៅតូតា ជាមួយនឹងអតីតចាងហ្វាងផលិតកម្មមួយរូប ពិតជាស្រស់ស្អាតខ្លាំង

    តារាសម្តែងល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួនក្នុងថ្ងៃនេះ ដើម្បីដើរទៅមុខជាមួយនឹងជីវិតគូរស្រករ កសាងគ្រួសារថ្មី។ តួឯកស្រីក្នុងរឿង កូនពស់កេងកង រូបនេះត្រូវបានគេនាំគ្នាសរសើរថាមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង នៅក្នុងពិធីមង្គលរបស់នាង ដោយក្នុងនោះរួមការរៀបចំតុបតែងនៅក្នុងពិធីជ័យមង្គលមួយនេះយ៉ាងស្រស់ស្អាតនិងទាក់ទាញយ៉ាងខ្លាំងផងដែរ។

    ក្នុងនោះដែរគេសង្កេតឃើញថាតារាសម្តែង ម៉ាក សែនសូនីតា បានគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ពិតជាសាកសមជាមួយនឹងកូនកំលោះរូបសង្ហារ បង្អួតសម្រស់នារាត្រីដ៏មានសុភមង្គល និងទទួលបានការជូនពរពីសំណាក់មហាជនក៏ដូចជាមិត្តរួមសិល្បៈជាមួយគ្នាផងដែរ។ តោះដើម្បីជ្រាបច្បាស់សូមទស្សនាទិដ្ឋភាពក្នុងពីធីមង្គលការរបស់តារាសម្តែង តូតា ទាំងអស់គ្នានៅខាងក្រោមនេះ៕

    រូបថត៖ Imagehunter Photography

    ដេគ័រផ្កា Imagehunter Floral

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay