អន្តរជាតិ
សុភាពនារីគ្រប់រូប គួរតែយកបុត្រនៅអាយុប៉ុន្មានទើបជាការល្អ
BY Khmernote Media
April 21, 2018
សុភាពនារីដែលមានចំណងអាពាហ៍ពិពាហ៍រួចគិតចង់មានបុត្រ ប៉ុន្ដែពួកគេមិនដឹងថាគួរយកបុត្រនៅប៉ុណ្ណាល្អចំពោះសុខភាព និងចំពោះកូនរបស់ខ្លួន។ ព្រោះថាបើសិនជាពួកគេយកបុត្រនៅអាយុក្មេងពេកគឺមានការលំបាកនៅក្នុងការចិញ្ចឹមបីបាច់ ក៏ដូចជាផ្គត់ផ្គង់មិនគ្រប់គ្រាន់ប៉ុន្ដែបើសិនជាមាននៅអាយុច្រើនពេកក៏មិនល្អដែរ។ អាយុដែលសមស្របបំផុតគឺ៖
- បើតាមរយៈព័ត៌មានរបស់មជ្ឈមណ្ឌលទារកបានលើកឡើងថានារីបើសិនជាគិតចង់បានកូនគួរតែមាននៅចន្លោះអាយុ ២០ឆ្នាំឡើងទៅព្រោះថារាងកាយរបស់អ្នករឹងមាំល្អ និងត្រៀមខ្លួនជាស្រេចនៅក្នុងការពពោះ។ លើសពីនេះទារកក៏ទទួលបានការផ្គត់ផ្គង់ជីវជាតិពីម្ដាយបានគ្រប់គ្រាន់ដែលធ្វើឲ្យមានសុខភាពល្អ។
- ប៉ុន្ដែបើសិនជាអ្នកចង់មានកូននៅអាយុចាប់ពី ៣០, ៤០និង៥០ វិញនោះក៏អាចមានបានដែរប៉ុន្ដែអ្នកអាចជួបផលការលំបាកជាច្រើនព្រោះថាមានហានិភ័យខ្ពស់នៅក្នុងការរលូតកូន ក៏ដូចជាការកើតមិនគ្រប់ខែផងដែរ លើសពីនេះទៅទៀតទារកអាចមានសុខភាពមិនល្អដូចជាអាចកើតជំងឺសរសៃប្រសាទទៀតផង៕

អត្ថបទ៖ Sai
ប្រភព៖mthai