មូលហេតុបែបនេះសោះ ទើបបុរសម្នាក់តែងតែនាំម្តាយវ័យ៩២ឆ្នាំខ្លួនទៅធ្វើការជាមួយគ្រប់ទីកន្លែង
ប្រទេសចិន ៖ នៅពេលឈានចូលដល់វ័យចាស់ជរាមនុស្ស ត្រូវការការមើលថែរក្សាពីកូនចៅអោយបានច្រើនពីព្រោះពួួកគាត់មានជម្ងឺប្រចាំកាយជាច្រើនចាំយាយី ជាពិសេសជម្ងឺចាស់វង្វេងតែម្តង។ កាលពីពេលថ្មីៗនេះព័ត៌មានចិនបានចុះផ្សាយករណីបុរសវ័យ៥២ឆ្នាំម្នាក់តែងតែនាំម្តាយវ័យ៩២ឆ្នាំខ្លួនទៅគ្រប់កន្លែងដែលគាត់ធ្វើការ ព្រោះតែមិនចង់ទុកម្តាយចោលនៅផ្ទះតែឯង។ ប្រភពបានអោយដឹងថាលោកយាយម្នាក់នេះមានជម្ងឺចាស់វង្វេង ដែលមិនអាចមើលថែរក្សាខ្លួនឯងបាន។ លោក Cai Yujun វ័យ៥២ឆ្នាំជាអ្នកដឹកជញ្ជូនអីវ៉ាន់ដាក់តាមផ្ទះ ត្រូវជាកូនស្រ្តីចំណាស់បានប្រាប់ថា គាត់មិនហ៊ានទុកម្តាយនៅផ្ទះចោលទេព្រោះគាត់មានជម្ងឺចាស់វង្វេង។

គាត់បានច្នៃកន្លែងអង្គុយដ៏ងាយស្រួលមួយលើម៉ូតូដឹកអីវ៉ាន់សំរាប់ឌុបម្តាយតាមគ្រប់កន្លែងដែលគាត់ត្រូវដឹកអីវ៉ាន់អោយគេ។ គាត់ប្រាប់ថាដំបូងៗវាមានការពិបាកបន្តិចដែរ សន្តិសុខប្រចាំអគារនីមួយៗដែលគាត់ត្រូវយកអីវ៉ាន់ឡើងទៅបដិសេធមិនព្រមអោយម្តាយគាត់ឡើងទៅជាមួយ។ គាត់ក៏បានសួរទៅពួកគេថាអាចមើលថែររក្សាម្តាយគាត់បានទេ ប្រសិនបើមិនអនុញ្ញាតអោយគាត់នាំនាងឡើងទៅជាមួយ ចុងក្រោយគេក៏យល់ព្រម។ មនុស្សម្នាជាច្រើនក្នុងបណ្តាញ់សង្គមបានគាំទ្រនឹងទង្វើររបស់បុរសវ័យ៥២ឆ្នាំរូបនេះ តែចំនាយពេលវេលាសឹងតែទាំងអស់របស់ខ្លួនយកចិត្តទុកដាក់មើលថែរស្រ្តីជាម្តាយខ្លួន៕




អត្ថបទ ៖ Mali
ប្រភព ៖ nextshark