ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសវៀតណាមបានធ្វើការផាកពិន័យនិងហាមឃាត់ការលក់ផលិតផលក្រុមហ៊ុនមួយប្រើប្រាស់ម៉្សៅធ្យូងឬស្សីមកធ្វើជាថ្នាំព្យាបាលជម្ងឺមហារីក

    BY Khmernote Media April 21, 2018
    ប៉ូលិសវៀតណាមបានធ្វើការផាកពិន័យនិងហាមឃាត់ការលក់ផលិតផលក្រុមហ៊ុនមួយប្រើប្រាស់ម៉្សៅធ្យូងឬស្សីមកធ្វើជាថ្នាំព្យាបាលជម្ងឺមហារីក

    ប្រទេសវៀតណាម ៖ មួយរយៈមកនេះសមត្ថកិច្ចវៀតណាមបានធ្វើការយ៉ាងសកម្មទៅលើផលិតផលគ្រឿងសម្អាងជាច្រើនដែលគ្មានអាជ្ញាប័ណ្ណ និងផលិតពីវត្ថុធាតុដើមមិនត្រឹមត្រូវ។ ​​កាលពីពេលថ្មីនេះសមត្ថកិច្ចក៏បានធ្វើការផាកពិន័យ និងហាមឃាត់ផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុង Hanoiមិនអាចចែកចាយលក់។ ការផាកពិន័យ និងហាមឃាត់ការលក់គ្រឿងសម្អាងនេះត្រូវបានធ្វើឡើងនៅខណៈពេលដែលក្រុមហ៊ុននេះកំពុងព្យាយាមចែកចាយផលិតផលខ្លួននៅទីក្រុងហូជីមិញ។


    ក្រុមហ៊ុន Vinaca នេះត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យហើយរកឃើញកម្មករជាង១០នាក់ កំពុងតែអង្គុយច្រកម៉្សៅធ្យូងធ្វើពីឬស្សីចូលក្នុងសំបកថ្នាំមួយ ដែលដាក់ស្លាកសំគាល់ថាជាថ្នាំ “ព្យាបាលជម្ងឺមហារីក”។ ផលិតផលក្លែងក្លាយនេះមានឈ្មោះដូចគ្នាទៅនឹងផលិតផលដែលទទួលបានលិខិតអនុញ្ញាតអោយលក់ដែលចេញដោយរដ្ឋាភិបាល។ ក្រុមប៉ូលិសបានធ្វើការរឹបអូសយកវត្ថុធាតុដើមទាំងអស់របស់ក្រុមហ៊ុននេះយកមកត្រួតពិនិត្យបន្ថែម និង ពិន័យជាប្រាក់ ១,៩០០ដុល្លារ។ តាមប្រភពបានអោយដឹងថាក្រុមហ៊ុននេះប្រើប្រាស់ម៉្សៅធ្យូងធ្វើពីឬស្សីជាង៣០០គីឡូក្រាមកក្នុងមួយខែៗ៕





    អត្ថបទ ៖ Mali
    ប្រភព ៖ tuoitrenews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay