ពលរដ្ឋជាង ៩៣ មុឺននាក់តេទៅលេខ ១១៥ ក្រោយរកឃើញកូវីដ១៩ នៅកម្ពុជា
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្ដីរាយការណ៍ឲ្យដឹងថា តាំងពីរកឃើញអ្នកផ្ទុក COVID-19 នៅកម្ពុជាមក មានប្រជាពលរដ្ឋជាង ៩៣ ម៉ឺននាក់បានតេទៅកាន់លេខ ១១៥។
CDC ក៏ជម្រាបជូនដល់សាធារណ:ជនថា បានស្នើដល់សាធារណជន ឲ្យមានការយោគយល់ និងអត់ធ្មត់ ការហៅចូលលេខ ១១៥ ដោយសារមានការហៅចូលច្រើនលើសលុបមិនថាយប់ ឬថ្ងៃ ដែលក្នុងមួយមានថ្ងៃមានជាង ៩ ពាន់នាក់ ទៅលេខទាន់ហេតុការណ៍មួយនេះ។
រាល់ការហៅទៅកាន់ទៅកាន់លេខទាន់ហេតុការណ៍ ១១៥ ហើយមានពេលខ្លះរង់ចាំយូរ ឬមិនអាចទំនាក់ទំនងភ្ជាប់បាន ដោយសារប្រព័ន្ធបានភ្ជាប់ទូរស័ព្ទដៃមន្ត្រីចំនួន ២៥ នាក់ (២៥ខ្សែ) រួចហើយ ដែលអ្នកផ្សេងត្រូវរង់ចាំការហៅចូល ហេតុដូច្នេះប្រព័ន្ធនឹងធ្វើការបញ្ជូន ការហៅរបស់លោកអ្នក បន្តពីលេខមួយទៅលេខមួយទៀតទៅអ្នកទំនេរ ដោយមិនកាត់ផ្ដាច់ការហៅចូលនោះទេ ដែលជាហេតុធ្វើឲ្យនាំឲ្យមានការរង់ចាំយូរបន្តិច អាចលើសពី ៣-៤នាទី។
ទិន្នន័យរបស់ ១១៥៖
– ក្នុងមួយថ្ងៃហៅចូល និងភ្ជាប់ទំនាក់ទំនងជាង ៩ ពាន់នាក់
– សរុបតាំងពីចាប់ផ្ដើមរកឃើញ COVID-19 ករណីទី១ មកមាន ជាង ៩៣ ម៉ឺននាក់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ