ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ណាស់ ! កំពុងរៀបការសុខៗស្រាប់តែមានភ្លើងឆាបឆេះឡើងមក ចុងក្រោយទើបដឹងថាបណ្តាលមកពី…

    BY Khmernote Media April 22, 2018
    រន្ធត់ណាស់ ! កំពុងរៀបការសុខៗស្រាប់តែមានភ្លើងឆាបឆេះឡើងមក ចុងក្រោយទើបដឹងថាបណ្តាលមកពី…

    បរទេស ៖ ពិធីអាពាហ៍ពិពាហ៍មានសារៈសំខាន់ខ្លាំងណាស់សំរាប់កូនកំលោះកូនក្រមុំ ពួកគេមិនចង់អោយមានរឿងអ្វីមិនល្អកើតឡើងក្នុងថ្ងៃនេះនោះឡើយ។ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍​កាលពីពេលថ្មីៗថា ពិធីមង្គលការមួយដែលប្រព្រឹត្តទៅនៅរដ្ឋ Jalisco ត្រូវបានរំខានដោយ​សារភ្លើងឆេះ។ តាមប្រភពដដែលបានអោយដឹងថាភ្លើងបានឆាបឆេះឡើង នៅពេលដែលកូនកំលោះកូន​ក្រមុំកំពុងតែឡើងរាំនៅលើឆាកជាមួយគ្នា។


    តាមរយៈវីដេអូដែលគេបានបង្ហោះក្នុងបណ្តាញសង្គមនោះបានអោយដឹងថាភ្លើងបានឆាបឆេះឡើងដោយការផ្ទុះសេអំពូលភ្លើងតូចៗដែលបានដាក់តាំងលំអលើឆាកនោះ។ ហេតុការណ៍នេះបានធ្វើអោយភ្ញៀវដែលចូលរួមមានស្លន់ស្លោ តែជាសំណាងដែរមិនមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីពីគ្រោះថ្នាក់នេះឡើយ។ ឧបទ្ទវហេតុអគ្គីភ័យធ្វើអោយមានការខូចខាតសរុបជាទឹកប្រាក់ប្រមាណជាជាង ៩៦០០០ដុល្លារឯណោះ៕
    ខាងក្រោមជាវីដេអូតោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay