អន្តរជាតិ
លោកតាវ័យ៧៨ឆ្នាំខំសន្សំដបស្រាជាង៣០០០ប្រភេទយកមកដាក់តាំងបង្ហាញនិងទុកអោយភ្ញៀវទេសចរណ៍ថតរូបលេងកំសាន្ត
BY Khmernote Media
April 22, 2018
ប្រទេសចិន ៖ មនុស្សមានចំណង់ចំណូលចិត្តរក្សារបស់ទុកខុសៗពីគ្នា មានអ្នកខ្លះចូលចិត្តធ្វើការប្រមូលទុកនូវរបស់ប្លែក ឯអ្នកខ្លះទៀតចូលចិត្តប្រមូលទុកនៅរបស់ដែលស្រលាញ់។ ថ្មីនេះព័ត៌មានចិនមួយបានចុះផ្សាយលោកតាវ័យ៧៨ឆ្នាំម្នាក់ បានប្រមូលទុកដបស្រាជាង៣០០០ប្រភេទយកមករថនាធ្វើជាកន្លែងថតរូបសំរាប់ភ្ញៀវទេសចរណ៍។ តាមប្រភពបានអោយដឹងថាលោកតាម្នាក់នេះជាចុងភៅ គាត់មានចំណូលចិត្តក្នុងការសន្សំនិងរក្សាទកនៅដបស្រា សរុបមកដល់ពេលនេះគាត់មានដបស្រាជាង៣០០០ប្រភេទខុសពីគ្នា។

ដោយចង់បង្ហាញភ្ញៀវទេចរណ៍អោយបានឃើញនៅប្រភេទដបស្រាជាច្រើនរបស់ចិន។ លោកតា Wu Guanying ក៏បានយកពួកវាមករចនាដាក់តាំងបង្ហាញនៅតាមរបង ភ្ញៀវទេសចរណ៍ដែលឆ្លងកាត់តាមផ្លូវនេះអាចថតរូបលេងជាមួយនឹងដប់ស្រាទាំងអស់នោះបានតាមចិត្ត៕


អត្ថបទ ៖ Mali
ប្រភព ៖ CHINA PLUS