រថយន្តដឹកទំនិញខ្នាតធំបើកលឿនហួស ជ្រុលទៅបុកស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាសបង្កជាអគ្គីភ័យយ៉ាងរន្ធត់មួយ
បរទេស ៖ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តរបស់ខ្លួនបាន ខណៈពេលដែលកំពុងបញ្ជាការបើកបរនោះ។ សារព័ត៌មានបរទេសបានចុះផ្សាយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តដឹកទំនិញដ៏ធំបើកទៅបុកនឹងស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាស។ ហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាលអោយមានការផ្ទុះនិងឆាបឆេះជាភ្លើងយ៉ាងសន្ធោរសន្ធៅមួួយឡើង។

តាមរយៈសម្តីរបស់តៃកុងរថយន្តដែលរួចជីវិតមកពីក្នុងហេតិការណ៍នេះបានប្រាប់អោយដឹងថា គាត់បានបើកបរក្នុងល្បឿនដ៏លឿន មកដល់ចំនុចកើតហេតុគាត់ក៏គ្រប់គ្រងការបញ្ជារថយន្តមិនបានតទៅទៀត បណ្តាលអោយរថយន្តជ្រុលចង្កូតទៅបុកជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាសនោះតែម្តង។ រថយន្តសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានទៅដល់កន្លែងកើតហេតុ៥នាទី បន្ទាប់ពីឧបទ្ទេវហេតុនេះបានកើតឡើង គេចំនាយពេលជិតកន្លះម៉ោងទើបអាចបាញ់ពន្លត់ភ្លើងទាំងនេះអោយរលត់៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ sanook