បច្ចេកវិទ្យា

Facebook បានហាមឃាត់ការផ្សាយពាណិជ្ជកម្មជែលលាងដៃ ម៉ាស់ និងឧបករណ៍តេស្ដវីរុសកូវីដ១៩ ដើម្បីកុំឱ្យតម្លៃកាន់តែឡើងថ្លៃ

BY
autoadmin
March 21, 2020

ក្រុមហ៊ុន Facebook បានប្រកាសនៅក្នុងប្លុកមួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានហាមឃាត់ការផ្សាយពាណិជ្ជកម្ម សម្រាប់ជែលលាងដៃ ទឹកបាញ់សម្លាប់មេរោគ និងឧបករណ៍ធ្វើតេស្តរក COVID-19 នៅលើ Platform របស់ខ្លួន ដែលអ្នកលក់បានឆ្លៀតឱកាសកេងចំណេញលើភាពភ័យខ្លាចរបស់អ្នកទិញ។ គោលការណ៍ថ្មីត្រូវបានអនុវត្តទាំងការផ្សាយពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មនៅលើទីផ្សារ Facebook ក៏ដូចជាអ្នកប្រើប្រាស់ ដែលព្យាយាមលក់ផលិតផលបែបនេះ តាមរយៈការបង្ហោះសារនៅលើហ្វេសប៊ុក ឬ Instagram ។

ការផ្លាស់ប្តូរនេះបានកើតឡើងជិត 2សប្តាហ៍ បន្ទាប់ពីហ្វេសប៊ុកបាននិយាយថា ខ្លួននឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មម៉ាស់ពេទ្យ ចំពេលអ្នកទិញមួយចំនួនសម្រុកគ្នាទិញយ៉ាងច្រើន ដែលនាំឱ្យមានការខ្វះខាតជាសកល ហើយសូម្បីពេទ្យផ្ទាល់ក៏គ្មានអ្វីប្រើប្រាស់។ ទោះយ៉ាងណាការផ្សាយពាណិជ្ជកម្មម៉ាស់ នៅតែត្រូវបានលេចឡើងនៅសប្តាហ៍នេះ ខណៈដែលក្រុមហ៊ុនពិបាកនឹងទប់ស្កាត់ពួកគេ។ ទោះបីជាមានការហាមឃាត់ក៏ដោយក៏ប្រជាជនបានទិញ និងលក់ម៉ាស់យ៉ាងច្រើននៅក្នុង Facebook Group ដែលវាកាន់តែពិបាកសម្រាប់ក្រុមហ៊ុនដើម្បីទប់ស្កាត់៕

អត្ថបទ៖ លីដា

Share This Post: