ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជនជាតិអាឡឺម៉ង់ម្នាក់ត្រូវក្រុុមហ៊ុនអាកាសចរណ៍ Nok Air បញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដោយចោទប្រកាន់ថាដាក់គ្រាប់បែកតាមខ្លួន

    BY Khmernote Media April 22, 2018
    បុរសជនជាតិអាឡឺម៉ង់ម្នាក់ត្រូវក្រុុមហ៊ុនអាកាសចរណ៍ Nok Air បញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដោយចោទប្រកាន់ថាដាក់គ្រាប់បែកតាមខ្លួន

    ប្រទេសថៃ ៖ ជើងហោះហើរនឹងត្រូវផ្អាកដំណើរកាលនៅពេលដែលមានការសង្ស័យថាមានបញ្ហាណាមួយរឺមានភ្ញៀណាម្នាក់មានបញ្ហាមិនប្រក្រតី។ តាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃបានចុះផ្សាយករណីជើងហោះហើរក្រុមហ៊ុន Nok Air បានផ្អាកការហោះហើរជាង​១ម៉ោង ក្រោយពេលសង្ស័យថាអ្នកដំណើរម្នាក់ដាក់គ្រាប់បែកតាមខ្លួន។ បុរសជនជាតិអាឡឺម៉ង់ម្នាក់ដែលធ្វើដំណើរតាមជើង​ហោះហើរ​ពីខេត្ត Loei ទីកាន់ទីក្រុងបាងកក ត្រូវបានក្រុុមហ៊ុនអាកាសចរណ៍ Nok Air បញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដោយចោទប្រកាន់ថាមានគ្រាប់ក្នុងកាបូបអីវ៉ាន់របស់គាត់។


    ជើងហោះហើរខ្សែនេះមានអ្នកដំណើរដល់ទៅ៨៣នាក់ វាត្រូវបានគេបញ្ជាអោយផ្អាកការហោះហើរជាង១ម៉ោង ដើម្បីត្រួតពិនិត្យលើគ្រប់អីវ៉ាន់របស់អ្នកដំណើរអ្នកទាំងអស់ឡើងវិញ។ បន្ទាប់ពីពិនិត្យហ្មត់ចត់នូវអីវ៉ាន់ទាំងអស់និងកាបូបដៃមិនមានអាវុធជាតិគ្រឿងផ្ទុះណាមួយត្រូវប្រទះឃើញនោះទេ យន្តហោះក៏ត្រូវបានបញ្ជាអោយហោះហើរធម្មតាវិញ ដោយមិនមានវត្តមានបុរសជនជាតិអាឡឺម៉ង់នោះឡើយ។ បុរសជនជាតិអាឡឺម៉ង់ម្នាក់ដែលមិនបញ្ចេញឈ្មោះអាយុ ៤៩ ឆ្នាំបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងប្រាប់ទៅប៉ូលិសថា “គាត់មានការតានតឹងណាស់ ព្រោះគាត់ត្រូវរង់ចាំពីរម៉ោងទៀតសម្រាប់ការហោះហើររបស់គាត់ អ្វីដែលអាក្រក់បំផុតនោះគាត់ត្រូវបានគេចោទប្រកាន់ថាមានគ្រាប់បែកក្នុងកាបូប ចាត់ទុកដូចជារឿងកំប្លែងលេងសើច”៕
    អត្ថបទ ៖  Mali
    ប្រភព ៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay