ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃបង្រ្កាបការរៀបចំកម្មវិធី Sex Party ក្នុងក្រុងប៉ាតាយ៉ា និងចាប់ខ្លួនភ្ញៀវបរទេស ១៨ នាក់ឲ្យមកទទួលទោស

    BY Khmernote Media April 23, 2018
    អាជ្ញាធរថៃបង្រ្កាបការរៀបចំកម្មវិធី Sex Party ក្នុងក្រុងប៉ាតាយ៉ា និងចាប់ខ្លួនភ្ញៀវបរទេស ១៨ នាក់ឲ្យមកទទួលទោស

    ក្រុងប៉ាតាយ៉ាប្រទេសថៃគឺជាដែនដីទេសចរណ៍មួយដែលភ្ញៀវទេសចរណ៍អន្តជាតិភាគច្រើនអាចទៅដើរកំសាន្តធ​ម្មតាផង និងអាច សប្បាយជាមួយនឹងសេវាកម្មផ្លូវភេទផង ដ្បិតនៅទីនោះសម្បូរទៅដោយស្ត្រីបម្រើសេវាផ្លូវភេទជាច្រើននាក់។ បើទោះជាគ្រប់គ្នា បានដឹងថាទឹកដីនោះជាកន្លែងសម្បូរសេវាផ្លូវភេទដ៏ដោយ តែជារឿយៗភ្ញៀវអន្តជាតិជាច្រើននាក់បានជាប់ទោសព្រោះតែសេវាផ្លូវភេទនេះ។ តួរយ៉ាងកាលពីពេលថ្មីៗនេះ អាជ្ញាធរថៃបានលួចឆ្មក់បង្រ្កាប់ករណីជួញដូរផ្លូវភេទនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងប៉ាតាយ៉ា និងបានចាប់ខ្លួនភ្ញៀវបរទេស ជនជាតិចិន អាមេរិក កាណាដា និងអាឡឺម៉ង់ ចំនួន ១៨ នាក់។ តាមអាជ្ញាធរបានឲ្យដឹងថា ភ្ញៀវបរទេសទាំងនេះបានឲ្យលុយទៅស្ត្រី ជនជាតិថៃក្មេងៗម្នាក់ ១៥០០ បាត (ជិត ៥០ ដុល្លារ) ដើម្បីឲ្យពួកនាងមកចូលរួមក្នុងកម្មវិធីជប់លៀងសិច (Sex Party) របស់ពួកគេ ដែលសកម្មភាពនេះជាឥរិយាបថផ្ទុយទៅនឹងច្បាប់របស់ប្រទេសថៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនេះអាជ្ញាធរកំពុងរៀបចំសុំណំរឿងទៅកាន់តុលាការ ហើយសូម្បីតែម្ចាស់សណ្ឋាគារក៏ត្រូវជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ៕

    អត្ថបទ​៖ភក្តី

    ប្រភព៖asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay