ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលមនុស្សសឹងតែគ្រប់គ្នាតែងប្រព្រឹត្តខុសដោយមិនដឹងខ្លួន

    BY Khmernote Media April 23, 2018
    សកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលមនុស្សសឹងតែគ្រប់គ្នាតែងប្រព្រឹត្តខុសដោយមិនដឹងខ្លួន

    ដោយសារតែការមិនធ្លាប់ដឹង ឬមិនចាប់អារម្មណ៍ មនុស្សច្រើនបានខ្ជះខ្ជាយពេលវេលារបស់ពួកគេប្រព្រឹត្តខុសទៅលើរឿងរ៉ាវសាមញ្ញប្រចាំថ្ងៃមួយចំនួនក្នុងជីវិត។ ខាងក្រោមជាវិធីត្រឹមត្រូវដែលនឹងជួយកែតម្រូវទម្លាប់ដែលខុសរបស់អ្នកឡើងវិញ ៖

    ១. បរិមាណនៃថ្នាំដុសធ្មេញ ៖ អ្នកមិនចាំបាច់គ្រប់ដណ្ដប់ ឬច្របាច់ថ្នាំដុសធ្មេញឲ្យពេញផ្ទៃនៃច្រាសដុសធ្មេញឲ្យដូចដែលអ្នកបានឃើញតាមរយៈការផ្សាយពាណិជ្ជកម្មឡើយ។ តាមពិតទៅ បរិមាណត្រឹមតែបន្តិច គឺគ្រប់គ្រាន់ក្នុងការសម្អាតហើយ។ គោលបំណងនៃថ្នាំដុសធ្មេញ គឺដើម្បីជម្រះកំណកកំបោរជាប់ធ្មេញ។

    ២. ការព្យួរក្រដាស់អនាម័យ ៖ របៀបត្រឹមត្រូវក្នុងការព្យួរក្រដាសអនាម័យក្នុងបន្ទប់ទឹក គឺដូចរូបភាពខាងស្ដាំបានបង្ហាញ។

    ៣. ការងូតទឹកក្ដៅ ៖ មនុស្សភាគច្រើនចូលចិត្តចំណាញពេលរាប់ម៉ោងងូតទឹកក្ដៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការងូតទឹកក្ដៅយូរជាង ២០ នាទី គឺល្អសម្រាប់សុខភាពបេះដូង ក៏ដូចជាស្បែកឡើយ ដោយវាអាចបង្កើនកម្រិតនៃការដំណើរការមុខងាររបស់បេះដូង និងធ្វើឲ្យស្បែកឆាប់ចាស់។ សីតុណ្ហភាពនៃទឹកក៏មិនត្រូវខ្ពស់ជាង ៣៧ អង្សារសេដែរ។

    ៤. ទទួលទានកាហ្វេនៅពេលព្រឹក ៖ ការក្រោកពីព្រឹកព្រលឹម គឺតានតឹងណាស់ជាពិសេសចំពោះរាងកាយ ដោយសារតែវាត្រូវអមមកជាមួយនូវការផលិតអ័រម៉ូនស្ត្រេស Cortisol។ ដូច្នេះប្រសិនបើអ្នកទទួលទានកាហ្វេភ្លាមបន្ទាប់ពីក្រោកពីដំណេក ឥទ្ធិពលនៃជាតិកាហ្វេអ៊ីននឹងមិនខ្លាំងឡើយ ក៏ព្រោះតែកម្រិតនៃអ័រម៉ូន cortisol ក្នុងឈាម។ ខណៈនោះ រាងកាយនឹងទាមទារជាតិកាហ្វេអ៊ីនកាន់តែច្រើនឡើងៗថែមទៀត ដើម្បីទទួលបានភាពស្វាង។ អ្នកវិទ្យាសាស្ត្រជាច្រើនបានណែនាំថា ការទទួលកាហ្វេក្រោយពីម៉ោង ៩:៣០​​​ នាទីព្រឹក ឬ ៣ ម៉ោង បន្ទាប់ពីភ្ញាក់ពីដំណេកនៅពេលដែលកម្រិតនៃអ័រម៉ូន Cortidol ធ្លាក់ចុះ គឺប្រសើរបំផុត។

    ៥. ការលាងសម្អាតដៃ ៖ មនុស្សភាគច្រើនលាងសម្អាតដៃរបស់ពួកគេមិនបានត្រឹមត្រូវឡើយ ដោយពួកគេដុសសម្អាតតែបាតដៃ និងខ្នងដៃតែប៉ុណ្ណោះ។ របៀបត្រឹមត្រូវនៃការលាងសម្អាតដៃ គឺដុសសម្អាតគ្រប់ផ្នែកនៃស្បែកប្រអប់ដៃ រួមបញ្ចុលទាំងចន្លោះនៃម្រាមនីមួយៗ និងកដៃផងដែរ។ ហើយរយៈពេលនៃការសម្អាតមិនគួរតិចជាង ២០ ឬ ៣០ វិនាទីឡើយ។

    ៦. ការសម្ងួតដៃជាមួយនឹងម៉ាស៊ីនសម្ងួត ៖ ខ្យល់នៃម៉ាស៊ីនសម្ងួត គឺតែមួយនឹងខ្យល់ក្នុងបន្ទប់ទឹក។ ការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា បរិមាណបាក់តេរីនៅលើដៃរបស់អ្នកលូតលាស់ បន្ទាប់ពីការសម្ងួតដៃក្រោមម៉ាស៊ីនសម្ងួតរួច។ ដូច្នេះការជូតសម្ងូួតដៃជាមួយនឹងក្រដាស គឺប្រសើរបំផុត។

    ៧. ការប្រើប្រាស់បង់បិតរបួសលើម្រាមដៃ ៖ របៀបត្រឹមត្រូវនៃការបិតបង់លើម្រាម គឺដូចនឹងរូបភាពខាងក្រោមបានបង្ហាញ។

    ៨. ការសម្ងួតកែវ ឬចាន ៖ ប្រសិនបើអ្នកសម្ងួតកែវ ឬចាន ដោយគ្រាន់តែដាក់វាផ្កាប់នោះ ក្លិនផ្អួរអាចនឹងលេចឡើងជាមិនខាន។ ដូច្នេះអ្នកគួរតែដាក់វាផ្អៀង ឬជូតសម្ងួតវាជាមួយនឹងក្រដាស ឬក្រណាត់ស្អាត។

    ៩. ការយួរអីវ៉ាន់ ៖ មនុស្សភាគច្រើនចូលចិត្តដាក់អីវ៉ាន់ចូលថង់ ឬស្បោងធំមួយ ហើយប្រើដៃតែម្ខាងដើម្បីយួរ ដោយគិតថាមិនរញ៉េរញ៉ៃ។ ប៉ុន្តែសកម្មភាពនេះនឹងបណ្ដាលឲ្យអ្នកឈឺខ្នង និងស្មាជាមិនខាន។ ដូច្នេះអ្នកគួរតែបែងចែកអីវ៉ាន់ឲ្យស្មើរគ្នា ដើម្បីយួរនៅនឹងដៃទាំងសងខាងទើបប្រសើរ។

    ១០. ការដកដង្ហើម ៖ ផ្ដោតមើលសកម្មភាពនៃការដកដង្ហើមរបស់ទារក ដើម្បីយល់ពីរបៀបត្រឹមត្រូវក្នុងការដកដង្ហើម។ ទារកដកដង្ហើមរួមជាមួយពោះ និងសន្ទះទ្រូងដែលហៅថា ការដកដង្ហើមបែប Diaphragmatic ឬការដកដង្ហើមចេញចូលវែងៗ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay