ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្ថន័យនៃការថើបទាំង ១៨ដែលអាចបញ្ជាក់ថាដៃគូអ្នក ស្រលាញ់អ្នកខ្លាំងកម្រិតណា

    BY Khmernote Media April 23, 2018
    អត្ថន័យនៃការថើបទាំង ១៨ដែលអាចបញ្ជាក់ថាដៃគូអ្នក ស្រលាញ់អ្នកខ្លាំងកម្រិតណា

    នរណាក៏ធ្លាប់មានស្នាមថើបដែរគ្រាន់តែពួកគេមិនទាន់ដឹងថាការថើបនោះមានអាថ៌កំបាំងយ៉ាងណា ព្រោះការថើបអាចឲ្យយើងដឹងបានថាដៃគូអ្នកស្រលាញ់អ្នកកម្រិតណា ក៏ដូចជាគេទុកអ្នកជាមនុស្សបែបណាសម្រាប់គេ។ ខាងក្រោមនេះគឺជាស្នាមថើបទាំង ១៨ដែលមានអត្ថន័យខុសៗពីគ្នាដែលអ្នកគួរតែយល់ដឹង៖

    ១. ការថើបបែបបារាំង៖ ការថើបបែបនេះបញ្ជាក់យ៉ាងច្បាស់ថាដៃគូរបស់អ្នកស្រលាញ់អ្នកខ្លាំងដែលបង្ហាញពីភាពស្និតស្នាលចំពោះគ្នា ហើយពុំមានអ្វីលាក់បាំងចំពោះដៃគូឡើយ លើសពីនេះការថើបស្ទាយបែបនេះក៏ទទួលបានការពេញនិយមផងដែរ។

    ២. ការថើបលឿន៖ ការថើបបែបនេះគឺសម្រាប់ការថើបនៅពេលជួបគ្នាទីសាធារណៈ រឺក៏ពេលដែលមានការភ្ញាក់ផ្អើលអ្វីកើតឡើងមកភ្លាមៗ ហើយការថើបនេះផងដែរនឹងកើតមានឡើងចំពោះគូស្នេហ៍ដែលទើបតែណាត់ជួបគ្នាដំបូងៗ។

    ៣. ការថើបថ្ពាល់៖ ការថើបមួយនេះគឺជាការថើបសម្រាប់ការជួបគ្នាដំបូងជំនួសឲ្យបានចាប់ដៃគ្នា ហើយការថើបនេះក៏អាចបញ្ជាក់ថាអ្នកនៅតែជាមនុស្សជាទីស្រលាញ់សម្រាប់គេរហូតទៅ។

    ៤. ការបញ្ជូនស្នាមថើប៖ ការថើបបែបនេះបញ្ជាក់ពីភក្ដីភាពដែលមានចំពោះគ្នា ហើយក៏បញ្ជាក់យ៉ាងច្បាស់ថាការនៅឆ្ងាយពីគ្នាមិនមែនជាបញ្ហា រឺក៏អាចបំផ្លាញទំនាក់ទំនងរបស់អ្នកបាននោះទេ។

    ៥. Lock Kiss៖ ការថើបបែបនេះតែងតែកើតមានឡើងចំពោះគូស្នេហ៍នៅពេលដែលមានរឿងឈ្លោះជាមួយគ្នា ហើយពួកគេចង់យកការថើបនេះមកបញ្ឈប់ការទាស់គ្នា លើសពីនេះក៏ជាការថើបដែលមិនចង់ឲ្យដៃគូឃ្លាតចេញទៅណាឆ្ងាយពីខ្លួន។

    ៦. ការថើបត្របកភ្នែក៖ ការថើបនេះជាស្នាមថើបដ៏ទន់ភ្លន់ ហើយអាចបញ្ជាក់ឲ្យយើងដឹងថាតើរូបគេមានការខ្វល់ខ្វាយចំពោះយើងកម្រិតណា។

    ៧. ការថើបនៅចុងច្រមុះ៖ ជាការថើបដើម្បីទទួលបានការចាប់អារម្មណ៍ ក៏ដូចជាភាពទាក់ទាញរបស់ដៃគូ ហើយវាក៏ជាការថើបសម្រាប់សុំទោសដែលវាបញ្ជាក់ន័យច្បាស់ជាជាងការនិយាយសុំទោស។

    ៨. ការថើបថ្ងាស៖​ ជាការថើបដែលបញ្ជាក់ពីការស្រលាញ់, ការបាម្ភ ក៏ដូចជាការយកចិត្តទុកដាក់ដែលដៃគូអ្នក មានចំពោះអ្នក។

    ៩. ការថើបត្រចៀក៖ ជាការថើបដែលទទួលបានអារម្មណ៍រំជើបរំជួលបំផុត ហើយក៏ធ្វើឲ្យដៃគូរបស់អ្នករសើបបំផុតផងដែរ។

    ១០. ការថើបក្នុងត្រចៀក៖ ការថើបគឺជាសញ្ញាមួយដែលប្រាប់អ្នកថាយប់នេះអ្នកចប់មិនខាន ដោយសារតែការថើបនៅក្នុងត្រចៀករួមទាំងការផ្លុំខ្យល់យ៉ាងទន់ភ្លន់ទៅក្នុងត្រចៀកវាជាការចាប់ផ្តើមនៃការលួងលោមដ៏គ្រោះថ្នាក់។

    ១១. ការថើបដៃ៖ គឺជាស្ទាយថើបដ៏ហួសសម័យប៉ុន្ដែការថើបនេះបង្ហាញពីការយកចិត្តទុកដាក់, ការឲ្យតម្លៃដែលគេមានចំពោះអ្នក ដែលធ្វើឲ្យចិត្តនារីគ្រប់រូបតែងតែមានការចុះចាញ់នូវស្នាមថើបមួយនេះ។

    ១២. ការថើបក៖ ការថើបបែបនេះគឺមានអត្ថន័យដូចគ្នាទៅនឹងការថើបក្នុងត្រចៀកដែរ គឺវាបង្ហាញពីភាពស្និតស្នាលដែលមានចំពោះគ្នា។

    ១៣. ការថើបកញ្ជឹងក៖ ជាការថើបដែលគូស្នេហ៍ជាច្រើនពេញនិយម ព្រោះថាការថើបបែបនេះគឺសម្ដែងយ៉ាងច្បាស់ភាពជាម្ចាស់លើដៃគូ ដែលគេតែងតែនិយមនិយាយថា”Kiss Mark”។

    ១៤. ការថើបបបូរមាត់ក្រោម៖ ជាការថើបដែលពោរពេញទៅដោយសុភមង្គល និងបង្ហាញថាគេចង់បានអ្នកជាដៃគូជីវិតសម្រាប់គេ។

    ១៥. ការថើប Eskimo៖ ជាការថើបដែលដាក់ច្រមុះទល់គ្នា ដែលជាបង្កាខ្លាចបបូរមាត់ជាប់គ្នានៅពេលដល់រដូវត្រជាក់ លើសពីនេះប្រទេសអាហ្វ្រិកមួយចំនួនកាយវិការបែបនេះគឺជាការស្វាគមន៍មួយផ្សេងទៀតជំនួសឲ្យការចាប់ដៃគ្នា។

    ១៦. ការថើបនៅលើបបូរមាត់៖ ការថើបនេះវាស្រដៀងទៅនឹងការថើបបែបបារាំងដែរ ប៉ុន្ដែគ្រាប់តែការថើបបែបនេះមានលក្ខណៈស្និតស្នាលជាងការថើបបែបស្ទាយបារាំង។

    ១៧. ការថើប Mysterious៖ ជាការថើបដែកបញ្ជាក់ថាដៃគូរបស់អ្នកស្រលាញ់អ្នកជាខ្លាំង ហើយចង់តែថើបអ្នកបែបនេះឲ្យបានយូរ។

    ១៨. ការថើប ព្រមជាមួយនឹងការអោបដ៏កក់ក្ដៅ៖ ការថើបជារឿងមួយដែលបញ្ជាក់ថាស្រលាញ់ ប៉ុន្ដែបើសិនជាការថើបនោះព្រមជាមួយនឹងការអោបកាន់តែបញ្ជាក់ថាបុរសម្នាក់នោះស្រលាញ់អ្នក ក៏ដូចជាចង់មើលថែររហូតតទៅ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post: