តោះមកមើលវីធីសាស្រ្តដែលបុរសជាអ្នកដឹកជញ្ជូនអាហារព្យាយាមលួចទូរស័ព្ទរបស់ម្ចាស់ហាង
បរទេស ៖ មនុស្សសម័យនេះភាគច្រើនចូលចិត្តប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារមកដល់ពីកន្លែងតែម្តងព្រោះវាមានភាពងាយស្រួល បែបនេះទើបមានក្រុមហ៊ុនជាច្រើនបង្កើតសេវាកម្មបែបនេះ។ កាលពីពេលថ្មីៗនេះករណីបុរសអ្នកដឹកជញ្ជូនអាហារព្យាយាមលួចទូរស័ព្ទរបស់ម្ចាស់ហាងត្រូវបានល្បីពេញបណ្តាញសង្គម។ វីដេអូកាមេរ៉ាសុវត្ថិភាពនៃសកម្មភាពលួចទូរស័ព្ទ iPhone របស់ម្ចាស់ហាងពីសំណាក់អ្នកដឹកជញ្ជូនអាហារនេះត្រូវគេយកមកបង្ហោះពេញបណ្តាញសង្គម។

តាមវីដេអូនេះបានបង្ហាញអោយឃើញពីសកម្មភាពបុរសកំហូចនោះ គេធ្វើជាចង់អោយម្ចាស់ហាងប្តូរពីថង់ក្រដាសមកជាថង់ប្លាស្ទិកវិញ ខណៈពេលម្ចាស់ហាងប្តូរតាមចិត្តគេនោះគេព្យាយាមយកទូរស័ព្ទរបស់គេដាក់ពីលើទូរស័ព្ទរបស់ម្ចាស់ហាង បន្ទាប់មកគេបានយកប្រអប់ភីហ្សាមកដាក់បាំងពីលើថែមទៀត។ ក្រោយពីធ្វើជាជជែកជាមួយម្ចាស់ហាងមួយស្របក់ គេក៏បានប្រមូលទូរស័ព្ទនោះយកទៅដោយដាក់បាំងដោយប្រអប់ភីហ្សា គេយ៉ាងណាគេភ្លេចគិតថានៅក្នុងហាងមានកាមេរ៉ាសុវត្ថិភាព។ ក្រោយបន្តិចមកទើបម្ចាស់ហាងដឹងថាទូរស័ព្ទរបស់ខ្លួនបានបាត់ គេក៏បានប្រើកម្មវិធី Find my iPhone តែហាក់មិនបានផល។ ចុងក្រោយទើបម្ចាស់ហាងនឹកឃើញបើកកាមេរ៉ាសុវត្ថិភាពនោះមើល ទើបបានឃើញសកម្មភាពលួចរបស់សបុរសអ្នកដឹកជញ្ជូនអាហារម្នាក់នេះ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ worldofbuzz