សុខភាព

អបអរសាទរ! អ្នកជាសះស្បើយពីកូវីដ១៩ កើនដល់១០នាក់ហើយ

BY
Khmernote Media
March 26, 2020

ចាប់​តាំង​ពី​វីរុស COVID-19 ផ្ទុះ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ រហូត​មក​ដល់​ពេល​នេះ កម្ពុជាមាន​អ្នក​ឆ្លង​ជំងឺ​នេះ ៩៦ ករណី​ហើយ ក្នុង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០ករណី​ គិតត្រឹម​យប់​ថ្ងៃទី​២៥ ខែ​មីនា (២ករណីជាជនបរទេស)។ អ្នក​ជំងឺ COVID-19 ដែល​បាន​ជា​សះស្បើយ​ទាំង​១០​នាក់​មាន៖

ទី១. បុរស​ជនជាតិ ចិន​ លោក​JIA JIANHUA អាយុ​៦០​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង អ៊ូហាន​ទៅ​ខេត្តព្រះសីហនុ។ លោក​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ព្រះសីហនុ និង​បាន​ជា​សះស្បើយ​កាល​ពី​កុម្ភៈ ហើយ​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។

ទី២.​ ស្រ្តី​ជនជាតិ អង់​គ្លេស អាយុ៦៥ឆ្នាំ ជា​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍​ Viking Cruise Journey ដែល​បាន​ចេញ​ដំណើរ​ពី​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ទៅ​កាន់​ខេត្តកំពង់ចាម។ ស្រ្តី​ជន​ជាតិ​អង់គ្លេស​រូប​នេះ បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ទី៣. បុរស​ជនជាតិ ខ្មែរ អាយុ​៤២​ឆ្នាំ នៅ​ខេត្ត​បាត់ដំបង។

ទី៤. បុរស​ជនជាតិ ខ្មែរ អាយុ​៤១​ឆ្នាំំ នៅ​ខេត្ត​បាត់ដំបង។

ទី៥. បុរស​ជនជាតិ ខ្មែរ អាយុ​៦១​ឆ្នាំ នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ទី៦. បុរស​ជនជាតិ ខ្មែរ អាយុ​៥៣​ឆ្នាំ​ នៅ​ខេត្ត​ត្បូងឃ្មុំ។

ទី៧. បុរស​ជន​ជាតិ ខ្មែរ អាយុ៧១ឆ្នាំ នៅ​រាជ​ធានី​ភ្នំពេញ។

ទី៨. បុរស​ជន​ជាតិ ខ្មែរ អាយុ៣៨ឆ្នាំ នៅ​រាជធានី​ភ្នំពេញ។

ទី៩. បុរស​ជន​ជាតិ ខ្មែរ អាយុ​៣៣​ឆ្នាំ នៅ​រាជធានីភ្នំ​ពេញ។

ទី១០. បុរស​ជន​ជាតិ ខ្មែរ អាយុ​៥២​ឆ្នាំ នៅ​ខេត្តត្បូង​ឃ្មុំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: