ក្មេងប្រុស១២ឆ្នាំខឹងចិត្តនឹងឪពុកម្តាយ រត់ចេញពីផ្ទះទៅប្រើជីវិតហ៊ឺហាលើកោះបាលីជាមួយនឹងក្រេឌីតកាតរបស់ឪពុកម្តាយដែលបានលួចយកទៅជាមួយ
បរទេស ៖ ក្មេងស្ថិតនៅវ័យជំទង់ជាវ័យឈាមរាវបំផុត ប្រសិនបើមានការឈ្លោះប្រកែករឺឪពុកម្តាយធ្វើអោយគេទើសចិត្ត ពួកគេអាចសម្រេចចិត្តធ្វើផ្តេសផ្តាសបានគ្រប់ពេល។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលក្មេងប្រុសវ័យ១២ឆ្នាំលួចក្រេឌីតកាតរបស់ឪពុកម្តាយរត់ចេញទៅផ្ទះទៅសោយសុខនៅកោះបាលី ក្រោយខឹងនិងឈ្លោះប្រកែកជាមួយឪពុកម្តាយខ្លួនរួច។ តាមប្រភពបានអោយដឹងថាក្មេងប្រុសនេះជាជនជាតិអូស្រ្តាលីមានវ័យ១២ឆ្នាំ គេបានឈ្លោះប្រកែកជាមួយឪពុកម្តាយយ៉ាងខ្លាំងហើយក៏សម្រេចចិត្តចាកចេញពីផ្ទះ។

ក្នុងពេលដែលគេសម្រេចចិត្តចាកចេញនោះគេបានលួចយកកាតឥណទានរបស់ឪពុកម្តាយគេមកតាមជាមួយផង។ ក្រោយពីចាកចេញពីផ្ទះគេបានទាក់ទងក្រុមហ៊ុនអាកាសចរណ៍ដែលអាចទិញសំបុត្រយន្តហោះបានដោយមិនបាច់មានការអនុញ្ញាតពីឪពុកម្តាយ បន្ទាប់ពីបានសំបុត្រយន្តហោះគេក៏បានហោះហើរទៅកាន់កោះបាលី។ នៅទីនោះគេបានស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៤ និងប្រើជីវិតយ៉ាងរីករាយជាមួយនឹងក្រេឌីតកាតរបស់ឪពុកម្តាយនោះ។ ក្រោយពីបាត់កូនឪពុកម្តាយរបស់គេបានប្តឹងប៉ូលិសអោយជួយតាមរក ទំរាំតែរកឃើញគេប្រើជីវិតដូចស្តេច៤ថ្ងៃមកហើយក្នុងកោះនោះ។ ឪពុកម្តាយគេក៏បានមកទទួលគេពីកោះនេះ ទៅកាន់ប្រទេសអូស្រ្តាលីវិញភ្លាមៗ៕


អត្ថបទ ៖ Mali
ប្រភព ៖ sanook