បំបាត់ក្លិនអាក្រក់ និងធ្វើឲ្យក្លៀកប្រែជាសស្អាតយ៉ាងឆាប់រហ័សបែបធម្មជាតិ ជាមួយនឹងគន្លឹះងាយៗទាំងនេះ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីដ៏ងាយបំផុតបែបធម្មជាតិដើម្បីដោះស្រាយបញ្ហាក្លៀកខ្មៅបានយ៉ាងឆាប់រហ័ស និងទទួលបានប្រសិទ្ធភាពអស្ចារ្យមិនគួរឲ្យជឿ ហើយថែមទាំងមិនតម្រូវឲ្យអ្នកត្រូវចំណាយប្រាក់អស់ច្រើនផងដែរ ៖
១. ដំឡូងបារាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកចំណិត ឬបន្ទះដំឡូងបារាំងស្ដើងមួយមកដុសត្រង់ក្លៀក។ ឬក៏អ្នកអាចកោសដំឡូងបារាំង ឬកិនច្របាច់យកទឹករបស់វាមកលាបត្រង់ក្លៀក ហើយទុកចោលឲ្យស្ងួតសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតាមិនក្ដៅមិនត្រជាក់ជាការស្រេច។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងឆាប់រហ័ស ចូរអនុវត្តន៍ឲ្យបានជាប្រចាំ ២ ដង ក្នុងមួយថ្ងៃ។

២. ត្រសក់ ៖ របៀបនៃការអនុវត្តន៍ គឺដូចទៅនឹងដំឡូងបារាំងដែរ។

៣. ក្រូចឆ្មារ ៖ ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ និងធ្វើឲ្យស្បែកក្លៀកប្រែជាសភ្លឺ ចូរយកក្រូចឆ្មារមកដុសលើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី រួចទុកចោលឲ្យបាន ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតាជាការស្រេច។ អ្នកអាចរោយស្ករសមួយចំនួនលើក្រូចមុននឹងចាប់ផ្ដើមយកទៅដុសខាត់ក្លៀកក៏បាន។ ចូរអនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណា បន្ទាប់ពីលាងសម្អាតចេញរួច កុំភ្លេចលាបគ្រីមផ្ដល់សំណើមផង ក៏ព្រោះក្រូចឆ្មារអាចធ្វើឲ្យស្បែកស្ងួតខ្លាំង។

៤. ប្រេងដូង ៖ ម៉ាស្សាក្លៀកជាមួយនឹងប្រេងដូង។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ សឹមលាងសម្អាតចេញជាមួយសាប៊ូស្រាល និងទឹកមិនក្ដៅមិនត្រជាក់។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដង ក្នុងមួយថ្ងៃជាប្រចាំរហូតដល់អ្នកទទួលបានលទ្ធផលដូចបំណងម្ស៉ៅ Baking Soda ៖ លាយម្ស៉ៅ Baking Soda ជាមួយនឹងទឹកធម្មតាឲ្យប្រែជាល្បាយខាប់ក្រាស់។ បន្ទាប់មកលាបដុសវាទៅនឹងក្លៀករបស់អ្នក លាងសម្អាតចេញជាមួយទឹកធម្មតា ហើយប្រើកន្សែងស្អាតមកផ្ដិតថើរៗរហូតដល់ស្ងួត។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍។

៥. ម្ស៉ៅ Baking Soda ៖ លាយម្ស៉ៅ Baking Soda ជាមួយនឹងទឹកធម្មតាឲ្យប្រែជាល្បាយខាប់ក្រាស់។ បន្ទាប់មកលាបដុសវាទៅនឹងក្លៀករបស់អ្នក លាងសម្អាតចេញជាមួយទឹកធម្មតា ហើយប្រើកន្សែងស្អាតមកផ្ដិតថើរៗរហូតដល់ស្ងួត។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍។
៦. ទឹកខ្មេះ ៖ លាយទឹកខ្មេះជាមួយនឹងម្ស៉ៅអង្ករឲ្យក្លាយជាល្បាយខាប់ក្រាស់មួយ។ បន្ទាប់មក ជាដំបូងត្រូវទៅងូតទឹកក្ដៅជាមុនសិន រួចសឹមលាបល្បាយនេះលើក្លៀក។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕
អត្ថបទ ៖ Bee
ប្រភព ៖ Top10homeremedies