ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំហុសឆ្គងទូទៅទាក់ទងនឹងអាវក្នុង ដែលសុភាពនារីភាគច្រើនតែងតែប្រព្រឹត្តដោយមិនដឹងខ្លួន

    BY Khmernote Media April 23, 2018
    កំហុសឆ្គងទូទៅទាក់ទងនឹងអាវក្នុង ដែលសុភាពនារីភាគច្រើនតែងតែប្រព្រឹត្តដោយមិនដឹងខ្លួន

    មនុស្សស្រីអ្វីដែលរូបនាងខ្វះមិនបានគឺគ្រឿងសំអាង សម្លៀកបំពាក់ អ្វីដែលពិសេសនោះគឺអាវទ្រនាប់។ ដែលសុភាពនារីមិនដឹងទេថាការពាក់អាវទ្រនាប់ក៏ដូចជាការប្រើប្រាស់មិនត្រឹមត្រូវក៏នាំឲ្យមានបញ្ហាដល់សុខភាពផងដែរ។ ហេតុនេះដើម្បីជៀសវាងនៅក្នុងការធ្វើឲ្យសុខភាពអ្នកមានបញ្ហាអ្នកគួរតែជៀសវាងការធ្វើរឿងទាំងនេះ៖

    ១. ការប្រើប្រាស់អាវដែលមានតម្លៃថោក៖ នៅពេលដែលអ្នកឃើញគេដាក់លក់នៅក្នុងតម្លៃពិសេសអ្នកមិនបានពិចារណាហើយក៏ទិញវាមកពាក់ ការធ្វើបែបនេះគឺជាសម្រេចចិត្តខុសជាខ្លាំងព្រោះថាការដែលអ្នកធ្លាប់ប្រើប្រាស់អាវដែលល្អហើយមកប្រើអាវអន់វិញនោះធ្វើឲ្យអ្នកពិបាកនៅក្នុងខ្លួនមិនមានផាសុខភាព លើសពីនេះអាវដែលល្អមិនងាយហើរពណ៌ឡើយបើទោះជាត្រូវបោកច្រើនដង ប៉ុន្ដែអាវដែលថោកអាចនឹងមានការប្រែប្រួលពេលដែលអ្នកបោកយូរទៅ។

    ២. ពុំបានធ្វើការលជាមុន៖ នៅពេលដែលអ្នកសម្រេចចិត្តទិញ អ្នកគួរតែទៅលឲ្យបានត្រឹមត្រូវជាមុនសិនមុននឹងអ្នកទិញ ព្រោះថាអ្នកមិនអាចស្មានពីទំហំរបស់អ្នកត្រូវនោះទេព្រោះថាពេលខ្លះទម្ងន់របស់អ្នកមានឡើង មានចុះ។

    ៣. ការពាក់អាវច្រើនមួយថ្ងៃ៖​ អ្នកអាចគិតថាការពាក់លើសពីមួយថ្ងៃមិនអីនោះទេ ប៉ុន្ដែអ្នកគិតខុសហើយការពាក់ច្រើនថ្ងៃវាអាចបណ្ដាលឲ្យអាវរបស់អ្នកឆាប់យារ និងមានភាពកខ្វក់នៅក្នុងការសម្អាត។

    ៤. ការដាក់បោកនៅក្នុងម៉ាស៊ីន៖ ការបោកបែបនេះជាញឹកញាប់អាចធ្វើឲ្យអាវរបស់អ្នកមានការយារ ក៏ដូចជាឆាប់ស្ងួត ហេតុនេះមុនពេលអ្នកដាក់បោកនៅក្នុងម៉ាស៊ីនអ្នកគួរតែយកអាវទ្រនាប់របស់អ្នកដាក់ចូលនៅក្នុងកាបូប រឺក៏ថង់អ្វីមួយជាមុនសិនមុននឹងដាក់វាចូលទៅក្នុងម៉ាស៊ីន។

    ៥. បញ្ហានៃការខុសទំហំ៖ នៅពេលដែលអ្នកទិញអាវទ្រនាប់ទំហំដូចគ្នា ប៉ុន្ដែម៉ាកខុសគ្នានោះអ្នកគួរតែអាននៅអត្ថបទមួយនេះ ព្រោះថាម៉ាកខុសគ្នា ដូចនេះទំហំក៏មានការប្រែប្រួលដូចគ្នាដែរ អ្នកគួរតែសាកជាមុនសិនទើបជាការល្អ។

    ៦. ការផុតកំណត់នៃអាវ៖ អាវទ្រនាប់ជាទូទៅអ្នកអាចប្រើត្រឹមរយៈពេលពី៦ ទៅ ៩ខែប៉ុណ្ណោះ បើសិនជាអ្នកប្រើលើសអាចធ្វើឲ្យអ្នកមិនមានផាសុខភាព ក៏ដូចជាគុណភាពនៃអាវមានការចុះថយ។

    ៧. ការទុកមិនបានត្រឹមត្រូវ៖ ជាការពិតណាស់ទោះបីជាទំហំត្រូវល្អ ប៉ុន្ដែបើសិនជាការទុកដាក់របស់អ្នកមិនបានល្អក៏ជាបញ្ហាផងដែរ ព្រោះថាអាវទ្រនាប់នីមួយៗមានរូបរាងពិសេសហើយវាអាចនឹងផ្លាស់ប្តូរប្រសិនបើអ្នកមិនរក្សាទុកវាតាមវិធីត្រឹមត្រូវហើយនេះជាការពិតជាពិសេសសម្រាប់អាវដែលមានពណ៌ និងអាវដែលមានដែក។

    ៨. ការពាក់អាវទ្រនាប់ទន់៖ ការដែលអ្នកជ្រើសយកអាវបែបនេះធ្វើឲ្យដើមទ្រូងរបស់អ្នកមានការប្រែប្រួល និងធ្វើឲ្យខូចទ្រង់ទ្រាយបាន។ ជាពិសេសធ្វើឲ្យសាច់របស់អ្នកនៅសល់ជាហេតុពាក់អាវអ្វីក៏មិនស្អាត៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay