បច្ចេកវិទ្យា

Huawei P20 មានកាមេរ៉ា3 និងក្បាលទំពែកដូច iPhone X ប៉ុន្ដែសម្រាប់ P20 Lite វិញមានកាមេរ៉ាតែ 2ទេ ហើយបញ្ឈរទៀត

BY
Khmernote Media
February 9, 2018

សម្រាប់កាលបរិច្ឆេតថ្ងៃទី27 ខែមិនា ដែលនឹងមកដល់ខាងមុខនេះ គឺជាពេលវេលាដែលក្រុមហ៊ុន Huawei សម្រេចដាក់បង្ហាញកំពូលស្មាតហ្វូនត្រកូល P របស់ខ្លួនដែលមានដូចជា P20, P20 Plus និង P20 Lite។ ដោយឡែក ទាក់ទងទៅនឹងម៉ូដែលទាំង3 នេះពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាំងពីការបែកធ្លាយដំបូងមកម្លេះ ព្រោះមនុស្សជាច្រើនយល់ឃើញថា រចនាបទថ្មីនេះពិតជាស្រដៀងគ្នាទៅនឹង iPhone X របស់ក្រុមហ៊ុន Apple មែនទែនទាំងកាមេរ៉ានាផ្នែកខាងក្រោយ គែមសងខាង និងអេក្រង់ផ្ទៃខាងមុខផងដែរ។

សម្រាប់ពេលនេះ ក៏មិនខុសអីពីសព្វដងដែរ តែលើកនេះយើងសូមលើកឡើងពី P20 Lite វិញម្ដង។ តាមរយៈការបែកធ្លាយនេះ គឺទទួលបានពីប្រភពដដែល ដែលអាចទុកចិត្តបាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ យើងសង្កេតឃើញមានកាមេរ៉ាតែ 2ទេនៅផ្នែកខាងក្រោយ ខុសពី P20 ដែលមានដល់ទៅ3 គ្រាប់ឯណោះ។ មិនតែប៉ុណ្ណោះ កាមេរ៉ាភ្លោះនោះត្រូវបានដាក់បញ្ឈរ ហើយផ្ទៃអេក្រង់ខាងមុខមានរចនាបទស្រដៀងគ្នាទៅនឹង iPhone X ទៀត ដែលធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើហេតុអ្វីបានជាក្រុមហ៊ុន Huawei សម្រេចធ្វើបែបនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បន្ទះស្កេនស្នាមក្រយ៉ៅដៃវិញ ត្រូវបានបំពាក់នៅផ្ទៃខាងក្រោយវិញម្ដង ដូចគ្នាទៅនឹងជំនាន់ P9 តែខុសពី P10 ដែលត្រូវបានលើកយកមកដាក់ខាងមុខ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei បាននឹងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីមួយដែលស្រដៀងទៅនឹង Face ID ដែរ ប៉ុន្ដែអស្ចារ្យជាងទៀត។ មួយវិញទៀត សម្រាប់ក្រុមហ៊ុន Samsung និង OnePlus ក៏កំពុងណែនាំទាក់ទងទៅនឹងបច្ចេកវិទ្យា 2D face recognition ដូចគ្នាដែរ។




Fu

ខ្មែរណូត

ប្រភព៖ phonearena

Share This Post: