អ្នកថតរូបម្នាក់ បានរួមបញ្ចូលគ្នារវាងឧបករណ៍ក្មេងលេង និងការច្នៃប្រឌិត! លទ្ធផលចេញមក មិនសរសើរមិនបាន…
- April 24, 2018
លោក Mitchel Wu ត្រូវបានគេស្គាល់ថា ជាអ្នកថតរូបឧបករណ៍ក្មេងលេងដ៏ជំនាញមួយរូប ដែលជាធម្មតាលោកតែងផលិតរូបភាពស្អាតៗ ទាក់ទាញ និងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ដោយឡែក កាលពីពេលថ្មីៗនេះ Wu បានសាកល្បងដាក់បញ្ចូលគ្នានូវឧបករណ៍ក្មេងលេង ជំនាញថតរូប និង effect មួយចំនួនដើម្បីធ្វើឲ្យរូបភាពទាំងនោះរស់រវើក និងប្រៀបបានទៅនឹងក្នុងជីវិតពិតអញ្ចឹង។

ជំនួសឲ្យការប្រើប្រាស់ Photoshop លោក Wu បានបង្កើតប្លង់ថតរូបដោយខ្លួនឯង ពោលគឺធ្វើយ៉ាងណាឲ្យឧបករណ៍ក្មេងលេងទាំងនោះហាក់ដូចជាមានចលនា និងមានជីវិត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ភាគច្រើននៃរូបភាពដែល Wu បានផលិតគឺជាប្រភេទតួអង្គក្នុងគំនូរជីវចលដែលមកពីពិភពផ្សេងគ្នា។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ petapixel
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង



















