ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បន្ដិចទៀត មុខងារ AR Emoji របស់ក្រុមហ៊ុន Samsung នឹងអាចប្រើប្រាស់លើ Video call បាន

    BY Khmernote Media April 24, 2018
    បន្ដិចទៀត មុខងារ AR Emoji របស់ក្រុមហ៊ុន Samsung នឹងអាចប្រើប្រាស់លើ Video call បាន

    នៅពេលដែលក្រុមហ៊ុន Samsung សម្រេចណែនាំទាក់ទងទៅនឹងមុខងារ AR Emoji ភ្លាម មនុស្សជាច្រើនបានសន្មត់ថា នេះគឺជាការឆ្លើយតបទៅកាន់ Animoji របស់ក្រុមហ៊ុន Apple។ ដោយឡែក មុខងារ AR Emoji របស់ក្រុមហ៊ុន Samsung នៅតែបន្ដទទួលបានការអភិវឌ្ឍដដែល ហើយកាលពីពេលថ្មីៗនេះ ប៉ាតង់ថ្មីបានបង្ហាញថា មុខងារនេះនឹងអាចប្រើប្រាស់បានលើ Video call ថែមទៀតផង។

    '

    ត្រឡប់ទៅកាន់ឆ្នាំ2013 វិញ ក្រុមហ៊ុន Samsung ធ្លាប់មានគម្រោងម្ដងរួចមកហើយទាក់ទងទៅនឹងការហៅចេញជាវីដេអូនេះ ហើយក្រោយមក ក្រុមហ៊ុននេះបានសម្រេចចុះប៉ាតង់មួយ ដែលក្នុងនោះគឺអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហៅចេញជាវីដេអូរវាងគ្នាបានដោយប្រើប្រាស់មុខងារ 3D។

    រហូតមកដល់ពេលបច្ចុប្បន្ន ការហៅចេញជាវីដេអូគឺក្លាយទៅជារឿងធម្មតាទៅហើយ ឯក្រុមហ៊ុន Samsung មានបំណងចង់ឲ្យមុខងារនេះកាន់តែអស្ចារ្យជាងមុន ពោលគឺខុសពីគេ។ ទោះជាយ៉ាងណា ប្រសិនបើមុខងារ AR Emoji ត្រូវបានដាក់បញ្ចូលទៅក្នុង Video call មែន នោះតម្រូវការមានដូចជា ល្បឿនអ៊ីនថឺណេតលឿន កម្រឹតប្រេកង់ខ្ពស់ និងតម្រូវការកែប្រែមុខមាត់អ្នកប្រើប្រាស់ជាមុនសិន មុននឹងផ្ញើចេញទៅ។

    Fu

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay