អន្តរជាតិ
ឪពុកម្តាយសូមប្រយ័ត្ន ចំពោះឧបករណ៍ជិះលេងមួយនេះ ព្រោះមានក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជិះឧបករណ៍នេះ
BY Khmernote Media
April 27, 2018
ចិន៖ ក្មេងតូចអាយុ០១ខួបម្នាក់ត្រូវបានខ្សែរភ្លើងឆក់ស្លាប់ ខណៈគេបានកំពុងតែជិះឧបករណ៍សម្រាប់ក្មេងជិះលេង ដែលគេដាក់នៅតាមផ្សារទំនើប។ ហេតុការណ៍បានកើតឡើងនៅក្នុងខេត្ត Fuzhou ប្រទេសចិន។ បុរសចំណាស់ម្នាក់ដែលត្រូវជាជីតារបស់បង្កើតរបស់ក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់បាននាំចៅរបស់គាត់ទៅដើរលេងផ្សារ ហើយនៅច្រកចូលក្នុង ផ្សារនោះមានឧបករណ៍ក្មេងជិះលេងជាច្រើន ដែលដំណើរការដោយការដាក់បញ្ចូលកាក់ចូលទៅក្នុងឧបករណ៍នោះ ពេលនោះគាត់បានដាក់ចៅរបស់គាត់ឲ្យជិះលេងនៅលើឧបរកណ៍នោះ។
ជិះបានប្រហែលជា ១០នាទីស្រាប់តែចៅរបស់គាត់ព្យាយាមសម្រាក់ ដោយគេងនៅលើឧបរកណ៍សម្រាប់ជិះលេងនោះ ហើយពេលនោះគេក៏បានឆក់ខែ្សរភ្លើងសម្រាប់ដោយឧបរកណ៍នោះស្លាប់តែម្តង។ ពេលនេះគេកំពុងតែរៀបចំដោយស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់ ដោយតម្រូវឲ្យម្ចាស់ឧបករណ៍នេះត្រូវតែសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ៕
ប្រភព៖ worldofbuzz


