ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី Jack Ma ប្រាប់ពីតិចនិកលក់ធុរ៉េនអស់ ៨០,០០០ ផ្លែក្នុងរយៈពេលតែ១នាទី

    BY Khmernote Media April 24, 2018
    មហាសេដ្ឋី Jack Ma ប្រាប់ពីតិចនិកលក់ធុរ៉េនអស់ ៨០,០០០ ផ្លែក្នុងរយៈពេលតែ១នាទី

    បាងកក៖ ធុរេនថៃត្រូវបានគេលក់ដាច់លឿនបំផុតគឺលក់អស់ ៨០,០០០ផ្លែ ត្រឹមតែមួយនាទី បន្ទាប់ពីលោក Jack Ma បានប្រាប់ពី ល្បិចនៃការលក់តាមប្រព័ន្ធអ៊ីនធឺណិតដ៏ពិសេសមួយ។​ ព្រឹត្តិការណ៍នេះបានកើតឡើងខណៈដែលលោក Jack Ma បានទៅធ្វើទស្សនកិច្ចក្នុងប្រទេសថៃ ក្នុងគោលបំណងស្វែងរកទំនាក់ទំនងធ្វើអាជីវកម្មរួមគ្នាជាមួយនឹងក្រសួងពាណិជ្ជកម្មថៃ។

    លោក Jack Ma បានធ្វើសន្និសិទ្ធការសែតជាផ្លូវការមួយ២ថ្ងៃ មុននឹងបើកឲ្យមានការលក់ធុរេនតាមប្រព័ន្ធអ៊ីនធឺណិតនេះ។ ហើយលទ្ធផលនៃការលក់គឺបានច្រើនបានជាងការរំពឹងទុកទៅទៀតគឺថា​មានធុរេនរហូតដល់ ៨០,០០០ផ្លែត្រូវបានគេលក់ដាច់ក្នុងរយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។

    ធុរេនគឺជាប្រភេទផ្លែឈើដែលទទួលបានការពេញនិយមខ្លាំងក្នុងប្រទេសថៃ ហើយពូជធុរេននោះមានឈ្មោះថា Monthong និងមានន័យថា “ខ្នើយមាស”។ សូមបញ្ជាក់ដែរថា កន្លងមកក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណិត Alibaba របស់មហាសេដ្ឋី Jack Ma ក៏មានទីផ្សារខ្ពស់ក្នុងប្រទេសថៃដែរ ហើយបើផ្នែកតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Alibaba អាចរកលុយបាន ៣៣០ លាន ពីអតិថិជនក្នុងប្រទេសថៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thestar

    Share This Post:
    MPO4D jitutoto mpo4d Mpoplay