មិនចាំបាច់មានសម្រស់ស្អាត ត្រឹមតែមានលក្ខណៈទាំង ៦នេះក៏អាចចងចិត្តបុរសបានដែរ
នារីៗតែងតែបារម្ភចំពោះសម្រស់របស់ខ្លួន ខ្លាចថាមិនស្អាតមិនមានអ្នកណាចាប់អារម្មណ៍ ខ្លាចគ្មានគូនឹងគេ។ ប៉ុន្ដែអ្នកយល់ច្រលំហើយមិនមែនបុរសសុទ្ធសឹងតែសំលឹងមើលភាពស្រស់ស្អាតទាំងអស់នោះទេឲ្យតែនារីមានចារឹកល្អ, ចេះយកចិត្តទុកដាក់នោះក៏អាចចងចិត្តបុរសៗបានដែរ។ ខាងក្រោមនេះគឺជាលក្ខណៈដែលអាចទាក់ទាញចិត្តបុរសបាន៖

១. មានចារឹកល្អ៖ ភាពស្រស់ស្អាតរបស់នារីមិនសំដៅទៅលើមុខនោះទេ ភាពស្រស់ស្អាតគឺស្ថិតនៅខាងក្នុងដែលនិយាយពីចិត្ត ចារឹកល្អ ចេះស្គាល់ចាស់ទុំនោះគឺអាចចងចិត្តដៃគូ ក៏ដូចជាចាស់ៗបានយ៉ាងងាយ។
២. សណ្ដានចិត្តល្អ៖ បើទោះបីជាអ្នកស្អាត ប៉ុន្ដែមានចិត្តអាក្រក់ក៏គេមិនប្រាថ្នាចង់នៅជិតអ្នកដែរ ហេតុនេះនារីៗគួរតែមានចិត្តល្អ និងចេះជួយគ្នាទៅវិញទៅមកទើបជាការល្អ។
៣. ចេះយកចិត្តទុកដាក់៖ បុរសគ្រប់រូបតែងតែចង់បានដៃគូម្នាក់ដែលយល់ពីគេគ្រប់រឿង និងចេះយកចិត្តទុកដាក់ចំពោះគេ។ ការធ្វើបែបនេះគេកាន់តែស្រលាញ់អ្នក និងកាន់តែមិនចង់បែកពីអ្នកទៅរកអ្នកណាផ្សេងឡើយ។
៤. មានហេតុផល៖ ការស្រលាញ់គ្នាគេចមិនផុតពីការឈ្លោះប្រកែកគ្នានោះទេ ដូចនេះដើម្បីមិនចង់ឲ្យស្នេហាអ្នកពោរពេញទៅដោយសុភមង្គលអ្នកគួរតែនៅស្ងៀមចាំស្ដាប់ហេតុផលរបស់ដៃគូជាមុនសិន ស្ដាប់ហើយអ្នកក៏គួរតែពិចារណាដោយខ្លួនឯងឲ្យបានត្រឹមត្រូវ។
៥. ចេះផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក៖ នារីដែលចេះផ្ដល់តម្លៃឲ្យដៃគូ គឺជានារីម្នាក់ដែលស្គាល់ពីតម្លៃច្បាស់ មិនមែនមានរឿងអ្វីចាំតែដៃគូជាអ្នកលះបង់រហូតនោះទេ។
៦. នារីអាចគ្រប់គ្រងបញ្ហាដោយខ្លួនឯង៖ នារីៗដែលចេះដោះស្រាយបញ្ហាដោយខ្លួនឯងបានមិនចាំបាច់ពឹងលើអ្នកដទៃ ជាចំណុចដែលអាចទាក់ទាញបុរសយ៉ាងខ្លាំងព្រោះថាគេអាចគិិតថានៅថ្ងៃខាងមុខអ្នកអាចក្លាយជាមេផ្ទះដែលអាចគ្រប់គ្រងបញ្ហានៅក្នុងផ្ទះបានយ៉ាងល្អ៕
អត្ថបទ៖ Sai
ប្រភព៖Google