បច្ចេកវិទ្យា

សម្រាប់អ្នកចង់ទិញ iPad នេះគឺជាជម្រើសល្អបំផុតទាំង5…

BY
Khmernote Media
April 24, 2018

iPad ជាផលិតផលថេបប្លេតរបស់ក្រុមហ៊ុន Apple ដែលស្ទើរតែបាត់មុខពីទីផ្សារទៅហើយដោយសារតម្រូវការទាបពេក។ ដោយឡែក រហូតមកដល់បច្ចុប្បន្ន យើងសង្កេតឃើញថាទីផ្សារផលិតផលថេបប្លេតហាក់ដូចជាកំពុងមានសន្ទុះឡើងវិញ ឯក្រុមហ៊ុន Apple បានសម្រេចចេញលក់ iPad ជំនាន់ថ្មីរហូតដល់ទៅ 5ម៉ូដែលឯណោះ។

1/ iPad ជំនាន់ទី6 (តម្លៃចាប់ពី $329 ឡើងទៅ)

ជាការពិតណាស់ iPad នៅតែជា iPad រឺអាចហៅម៉្យាទៀតបានថាថេបប្លេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើ Browser លេងហ្គេម និងបណ្ដាញសង្គមបាន។ ក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple បានបន្ថែម Pencil (ខ្មៅដៃ) ដែលអាចឲ្យអ្នកប្រើប្រាស់គូរ រឺកត់ចំណាំបាន។ iPad ជំនាន់ទី6 មានអេក្រង់ទំហំ 9.7អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 2048 x 1536 pixel និងថាមពលថ្មអាចប្រើប្រាស់បាន 10ម៉ោង។ មិនតែប៉ុណ្ណោះ iPad នេះមានបំពាក់ដោយបន្ទះឈីបប្រភេទ A10 Fusion និងកាមេរ៉ាទំហំ 8MP។

2/ iPad ជំនាន់ទី5 (តម្លៃចាប់ពី $239 ឡើងទៅ)

សម្រាប់ម៉ូដែលនេះ ត្រូវបានចេញលក់តាំងពីឆ្នាំ2017 មកម្លេះ ហើយមិនអាចប្រើជាមួយ Pencil បានឡើយ។ ចំពោះលក្ខណៈពិសេស គឺដូចគ្នាទៅនឹង iPad ជំនាន់ទី6 ទាំងស្រុង។

3/ iPad Pro 10.5អ៊ីញ (តម្លៃចាប់ពី $649 ឡើងទៅ)

សម្រាប់ម៉ូដែល iPad នេះគឺមានភាពអស្ចារ្យមួយ ដោយវាអាចជំនួសឲ្យ Laptop បាន ព្រោះវាអាចភ្ជាប់ទៅនឹង Smart Keyboard របស់ក្រុមហ៊ុន Apple ដែលមានលក្ខណៈគ្រប់គ្រាន់អាចចាត់ចូលជាកុំព្យូទ័រមួយគ្រឿងបាន។ ចំពោះលក្ខណៈពិសេសវិញ គឺមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 10.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 2224 x 1668 pixel អាចប្រើប្រាស់ Pencil បាន កាមេរ៉ាទំហំ 12MP ដែលអាចថតវីដេអូបានក្នុងកម្រឹត 4K ថាមពលថ្មប្រើប្រាស់បាន 10ម៉ោង និងដំណើរការលើបន្ទះឈីបប្រភេទ A10X។

4/ iPad Pro 12.9អ៊ីញ (តម្លៃចាប់ពី $799 ឡើងទៅ)

សម្រាប់ម៉ូដែលមួយនេះ កាន់តែធំ ហើយក៏កាន់តែខ្លាំងដែរ។ iPad Pro 12.9អ៊ីញ ល្អបំផុតសម្រាប់ Designer វិចិត្រករ និងអ្នករចនាក្រាហ្វីក។ ម៉ូដែល iPad នេះពុំមានអ្វីខុសពីម៉ូដែលមុនឡើយ ពោលគឺដូចគ្នាទាំងអស់ ខុសតែទំហំអេក្រង់ប៉ុណ្ណោះ។

5/ iPad Mini 4

សម្រាប់ម៉ូដែល iPad នេះត្រូវបានចេញលក់តាំងពីឆ្នាំ2015 មកម្លេះ ប៉ុន្ដែនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែល។ លក្ខណៈពិសេសរបស់ iPad Mini 4 គឺមានអេក្រង់ទំហំ 7.9អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 2048 x 1536 pixel មិនអាចប្រើប្រាស់ជាមួយនឹង Pencil បានឡើយ។ មិនតែប៉ុណ្ណោះ iPad នេះក៏មានភ្ជាប់មកជាមួយនឹងកាមេរ៉ាទំហំ 8MP និងថាមពលថ្មប្រើប្រាស់បាន 10ម៉ៅង ដំណើរការលើបន្ទះឈីបប្រភេទ A8។

Fu

ប្រភព៖ businessinsider

Share This Post: