PR

realme ជាប់ចំណាត់ថ្នាក់ទី ៧ នៅលើពិភពលោក ជាម៉ាកស្មាតហ្វូនទំនើបចុងក្រោយ ដ៏ឈានមុខមួយ

BY
Khmernote Media
March 31, 2020

realme នៅតែរក្សាចំណាត់ថ្នាក់ទី ៧ នៅក្នុងទីផ្សាស្មាតហ្វូនពិភពលោកគិតត្រឹមខែកុម្ភៈ ២០២0 នេះ

យោងតាមការវិភាគរបស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈឆ្នាំ ២០២០ នេះបានឱ្យដឹងថា realme ជាស្លាកយីហោស្មាតហ្វូនដែលមាន ការរីកចម្រើន លឿនបំផុតនៅលើ ពិភពលោកដែលបានឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានចំណែក ទីផ្សារសកលរហូតដល់ ២,៧% ដោយនៅតែអាចរក្សាចំណាត់ថ្នាក់ពីមុនរបស់ខ្លួននិង បង្ហាញថាជាម៉ាកស្មាតហ្វូនដ៏មានសក្ដានុពលមួយ

ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោកកាលពីខែកុម្ភៈឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះរហូតដល់ ១៤ % ក៏ដោយ ក៏ realme នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបន្តរីកចម្រើនឥតឈប់ឈរក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោកដោយសារតែអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា “Dare to Leap” គោលការ“ asset-light ,short channel និង e-commerce”ទទួលបានជោគជ័យនៅក្នុងទីផ្សារស្មាតហ្វូនជាសកល។ នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្រ្ត“Smartphone + AIoT” ដើម្បីបង្កើតនិន្នាការវៃឆ្លាតសម្រាប់ជីវិតយុវវ័យឱ្យកាន់តែប្រសើរផងដែរ។

Source: Counterpoint Research Monthly Market Pulse Feb 2020

អំពី realme

realmeត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 04 ខែឧសភាឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li, ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់និងទាន់សម័យនិងផលិតផល IoT ។ realme មានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន។ គោលបំណងនៃ realme គឺដើម្បីផ្តល់នូវផលិតផលដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ។ ដោយសារសមត្ថភាពក្នុងបច្ចេកវិទ្យាទំនើបនៃស្មាតហ្វូននិង loT realme នាំមកនូវផលិតផលដែលទំនើបនឹង ជាជំនាន់ចុងក្រោយនៃបច្ចេកវិទ្យា ទាំងបទពិសោធន៍ថ្មី និងចុងក្រោយបង្អស់ ជាមួយតម្លៃនឹកស្មានមិនដល់។ ជាមួយនឹងគោលជំហរនៃយីហោ“ Dare to Leap” realme មានឆន្ទៈក្លាយជាជម្រើសដំបូងរបស់មនុស្សវ័យក្មេងក្នុងការរស់នៅប្រកបដោយភាពវៃឆ្លាត ទំនើបទាន់សម័យ សុីវីល័យ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។

បើយោងតាម គេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។

នៅចុងឆ្នាំ 2019 នេះ realme បានពង្រីកទីផ្សារជាសកលរហូតដល់ 27 ទីផ្សារដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេសុី អឺរ៉ុប រុស្សី អូស្ត្រាលី អេហ្ស៊ីប និង ប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ 25 លានអ្នក៕

Share This Post: