សុខភាព

WHO ថា វីរុសកូវីដ១៩មិនអាចនៅលើអាកាសបានយូរទេ

BY
Khmernote Media
April 1, 2020

ចាប់​ពី​តាំង​ពី​ការ​ផ្ទុះ COVID-19 មាន​ការ​លើកឡើង​ជាច្រើន​ទាក់ទង​នឹង​​របៀប​ចម្លង និង​រយៈ​ពេល​ដែល​វីរុស COVID-19​ អាច​រស់នៅ​បាន​លើ​វត្ថុផ្សេងៗ ឬ​នៅ​លើ​អាកាស។ ជាក់​ស្តែង ការ​លើកឡើងថា វីរុស COVID-19 អាច​នៅ​លើ​អាកាស​បាន​ដល់​៨ម៉ោង គឺ​មិន​ត្រឹម​ត្រូវ​ទេ។

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​បញ្ជាក់​ថា វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ COVID-19 ​គឺ​វា​ចម្លង​បាន​តាម​ដំណក់ទឹក​តូចៗ​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ដែល​មាន​ផ្ទុកវីរុស COVID-19 ពេល​ដែល​អ្នក​ជំងឺ ក្អក កណ្តាស់ ឬនិយាយជាដើម។ ដំណក់ទឹក​ទាំងនោះ​មិនអាច​នៅ​ក្នុង​ខ្យល់​បាន​ទេ​ព្រោះ​វា​ធ្ងន់​ ហើយ​វា​នឹង​ធ្លាក់​ចុះ​ទៅ​លើ​ដី ឬ​ផ្ទៃ​វត្ថុ​ផ្សេងៗ។​ យើងអាច​ឆ្លង​បាន​ដោយ​ការ​ស្រូប​យក​វីរុស COVID-19 ប្រសិន​បើ​យើង​ស្ថិតនៅ​ចម្ងាយក្រោម ១​ម៉ែត្រ​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​វីរុស COVID-19 ឬ​ដោយ​ការ​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​កខ្វក់ បន្ទាប់​មក​យក​ដៃ​ទៅ​ប៉ះ​មុខ មាត់ ច្រមុះ ភ្នែក​មុន​ពេល​លាង​ដៃ។

អង្គការ​សុខភាព​ពិភពលោក ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​ខ្លួន​អ្នក គួរធ្វើតាមការណែនាំដូចជា៖

– រក្សាចម្ងាយ១ម៉ែត្រពីអ្នកដទៃ
– សម្លាប់មេរោគលើផ្ទៃ ឬវត្ថុដែលបានប៉ះញឹកញាប់
– លាងសម្អាតដៃឲ្យបានទៀងទាត់
– ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: