ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាលពីមុន ដូណល់ ត្រាំ បង្អាប់ គីម ជុងអ៊ុន ឡើងស្ពឹកមុខ ដល់ឥលូវបែរមកសរសើរមេដឹកនាំកូរ៉េខាងជើងនេះវិញថា….

    BY Khmernote Media April 25, 2018
    កាលពីមុន ដូណល់ ត្រាំ បង្អាប់ គីម ជុងអ៊ុន ឡើងស្ពឹកមុខ ដល់ឥលូវបែរមកសរសើរមេដឹកនាំកូរ៉េខាងជើងនេះវិញថា….

    កន្លងមកយើងធ្លាប់តែបានឃើញប្រធានាធិបតីអាមេរិក និងប្រមុខដឹកនាំរបស់កូរ៉េខាងជើង ផ្ទុះជំលោះពាក្យសំដីជាមួយគ្នា និងនិយាយាគំរាមគ្នាទៅវិញទៅមកជាដើម តែពេលនេះអ្វីៗបានប្រែប្រួលទាំងស្រុងហើយគឺមេដឹកនាំទាំងពីរបាននិយាយសរសើរគ្នា និងចង់ជួយពិភាក្សាជាមួយគ្នាទៅវិញ។

    ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណល់ ត្រាំ បានថ្លែងជាសាធារណៈថា ប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ជាមនុស្សមានចិត្តទូលាយ និងប្រកបដោយកិត្តិយសបំផុត ហើយគាត់ពិតជាចង់ជួយជាមួយនឹងលោក គីម ជុងអ៊ុន ឆាប់ៗនេះខ្លាំងណាស់។

    ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការមួយ ដែលលោក ដូណល់ ត្រាំ បានធ្វើឡើងដើម្បីជាកិច្ចស្វាគមន៍វត្តមានរបស់ប្រធាធិបតីបារាំងបានមកធ្វើទស្សនកិច្ចក្នុងទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សូមរលឹកឡើងវិញថា កន្លងមកលោក គីម ជុងអ៊ុន ក៏ធ្លាប់ថ្លែងថាចង់ជួយជាមួយលោក ដូណល់ ត្រាំ ដើម្បីធ្វើការពិភាក្សាបញ្ចប់បញ្ហាផ្សេងៗដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ metro

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay