ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញសង្គមចិនបារម្ភពីបញ្ហានានា ក្រោយរកឃើញថា គេអាចបង្កើតសត្វកន្លាតធំៗបានរាប់ពាន់លានក្បាលក្នុងឆ្នាំ

    BY Khmernote Media April 28, 2018
    អ្នកជំនាញសង្គមចិនបារម្ភពីបញ្ហានានា ក្រោយរកឃើញថា គេអាចបង្កើតសត្វកន្លាតធំៗបានរាប់ពាន់លានក្បាលក្នុងឆ្នាំ

    ចិន៖ យោងតាមក្រុមអ្នកសិក្សាអំពីការអភិវឌ្ឍសង្គមរបស់ចិនបានលើកឡើងថា សត្វកន្លាតធំៗ (Supper-cockroach) ជាច្រើនលានក្បាលនឹងត្រូវបានគេបង្កើតឡើង ឬចិញ្ចឹមពួកវាដើម្បីប្រើប្រាស់ធ្វើជាឱសថផ្សេងៗ ។ យោងតាមការសិក្សាបានរកឃើញថា ដោយសារតែភាពរីកចម្រើននៃ AI (Artificial Intelligence ជាប្រភេទមនុស្សយន្តដែលគេបង្កើតឡើង) និង បច្ចេកវិទ្យាផ្សេងៗនៅតាមក្រុមហ៊ុនធំៗនោះ គេអាចបង្កើតឲ្យមានកន្លាតរហូតដល់ ៦ ពាន់លានក្បាលក្នុងមួយឆ្នាំ ក្នុងនោះផងដែរគេបានរកឃើញទៀតថា គ្រាន់តែអគារដ៏ដំមួយ ដែលមានទំហំធំជាងតារាងបាល់ទាត់ ២ ដងនោះ អាចបង្កើតឲ្យមានកន្លាត ២២លាន ក្បាលបាត់ទៅហើយ។

    យ៉ាងណាក្តី ក្តីព្រួយបារម្ភក៏បានកើតឡើងដែរគឺថា គេបារម្ភថាមានក្រុមហ៊ុនមួយចំនួនអាចបង្កើតកន្លាតធំៗ (Supper-cockroach)​ ទាំងនេះឲ្យទៅបង្កបញ្ហាដល់អ្នក ដែលរស់នៅក្បែរនោះ និងបំផ្លាញតំបន់ដែលនៅក្បែរៗនោះផងដែរ។ លោកបណ្ឌិត Zhang Wei អតីតជំនួយការស្រាវជ្រាវនៅមហាវិទ្យាល័យវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យចឺជាំងបានឲ្យដឹងថា គេក៏កំពុងតែត្រៀមនូវដំណោះស្រាយល្អៗជាច្រើនដែរ ដើម្បីដោះស្រាយបញ្ហានានាដែលអាចនឹងកើតមានឡើងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay